អ្នកដំណើរអន្តរជាតិបន្តមានកំណើន ​តែការ​កក់​កញ្ចប់​ទេសចរណ៍​មក​កម្ពុជា​មួយ​ចំនួន​បាន​លុប​ដោយ​សារOmicron

2022/01/11 10:56:49 am        1.3 K

ភ្នំពេញ៖ អ្នកដំណើអន្តរជាតិដែលធ្វើដំណើរមកដំណើរមករាជធានីភ្នំពេញ និងខេត្តសៀមរាប តាមផ្លូវអាកាសកំពុងបន្តមានកំណើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការរាតត្បាតថ្មីនៃមេរោគកូវីដ១៩ប្រភេទថ្មី Omicron នៅក្រៅប្រទេស គឺបានធ្វើឲ្យកញ្ចប់ទេសចរណ៍ពីក្រៅប្រទេសមកកម្ពុជាដែលបានកត់ទុករួចហើយ មួយចំនួនធំត្រូវបានលុបចោលវិញ និងខ្លះទៀត ត្រូវបានពន្យារពេល។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិចប្រចាំនៅកម្ពុជា ថ្លែងប្រាប់នៅថ្ងៃទី១១ ខែមករានេះ ថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសវិញ កាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិជាច្រើនបានកក់កញ្ចប់​ទេសចរណ៍មកទស្សនាកម្ពុជាមានចំនួនច្រើនដែរ ហើយរហូតមកដល់អំឡុងពេលចុងខែធ្នូ និងដើមខែមករានេះ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា​តាមកញ្ចប់ទេសចរណ៍នោះ​ចំនួនតិច ប៉ុន្តែកញ្ចប់ទេសចរណ៍មកពីបណ្តាផ្សេងៗដូចនៅប៉ែកខាងអឺរ៉ុប និងអាមេរិចជាដើម​មួយចំនួន​ត្រូវបានលុបចោលវិញ និងខ្លះត្រូវបានពន្យារពេលដោយសារបណ្តា​ប្រទេសទំាង​នោះ​កំពុង​ជួបការប្រឈមនឹងរាតត្បាតមេរោគOmicron។

លោក ធួន ស៊ីណាន ប្រធានPATAប្រចាំកម្ពុជា លើកឡើងថា..« ការរាតត្បាតខ្លាំង Omicron នៅតំបន់អឺរ៉ុបនៅអាមេរិចជាដើម​ ធ្វើឲ្យអ្នកដំណើរអន្តរជាតិមានការភ័យខ្លាច ហើយរាល់ការកក់​កញ្ចប់​ទេសចរណ៍ត្រៀមមកទស្សនាកម្ពុជា នៅអំឡុងខែមីនាខាងមុខត្រូវបានលុបចោល។ វាបង្កការលំបាកខ្លាំង ខណៈអ្នកដែលធ្វើដំណើរមកកម្ពុជា ភាគច្រើនជាអ្នកមានភារកិច្ចចាំបាច់។ »..

លោក ធួន ស៊ីណាន បន្តថា ជារួមនៅក្នុងអំឡុងពេលនេះយើងមិនមានក្តីរំពឹងខ្ពស់​ភ្ញៀវអន្តរជាតិ​មក​ពីប៉ែកខាងអឺរ៉ុប និងអាមេរិចច្រើននោះទេ ​តែយើងមានក្តីរំពឹងលើភ្ញៀវមកពីប្រទេសចិន ឥណ្ឌា និងបណ្តាភ្ញៀវនៅក្នុង​តំបន់​អាស៊ាន ប្រសិនបើ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនេះមាន​ឯកភាព​បើក​ប្រទេសមានទំនាក់ទំនាក់គ្នាអោយបានទូលាយជាងនេះ។

ទោះយ៉ាងណា​ក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​បានថ្លែងថា កម្ពុជា បើប្រៀបធៀបចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជា នៅក្នុង​អំឡុងខែវិច្ឆិកាឆ្នាំ២០២១ ​មកដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២ គឺមានកំណើនឡើងពីជាង៧០នាក់ រហូតមកដល់ជាង ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះកំពុងបន្តមានកំណើនថែមទៀត​ជាពិសេសអ្នកដំណើរមករាជធានីភ្នំពេញ ​និងទៅខេត្តសៀមរាប។

ឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋាន ​អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា «បច្ចុប្បន្នអ្នកដំណើរអន្តរជាតិមកកម្ពុជា មានប្រមាណ៨០០ទៅ១០០០នាក់ក្នុងមួយថ្ងៃ ហើយយើងកំពុងតាមដានវត្តមានOmicron នៅតាមបណ្តាប្រទេសនានា គឺមិនទាន់ធ្វើអោយកម្ពុជា មានការធ្លាក់ចុះវិញនៃអ្នកដំណើរមកកម្ពុជានោះទេ។

ឯកឧត្តម បញ្ជាក់ថា បច្ចប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ប្រមាណ៥ក្រុមហ៊ុន គឺបានកំពុងបើកការ​ហោះហើរ​យ៉ាងសកម្មដឹកអ្នកដំណើរពីក្រៅប្រទេសមកកម្ពុជារួមមាន៖ បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមរិច អូស្ត្រាលី ចិន កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងថៃវៀតណាមជាដើម ហើយអ្នកដំណើរអន្តរជាតិ​តាមបណ្តាប្រទេសទាំងអស់ ​មានមួយចំនួនជាភ្ញៀវទេសចរធ្វើដំណើរតាមកញ្ចប់ទេសចរណ៍ ភ្ញៀវមាន​ភារកិច្ចចាំបាច់ ​និងខ្លះទៀតជាអ្នកដំណើរធុរជន៕អត្ថបទ ស៊ុម សុខជា.

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm