លោក Xi អំពាវនាវឱ្យចិននិងសហភាពអឺរ៉ុប ផ្តល់ស្ថិរភាព និងភាពច្បាស់លាស់សម្រាប់ពិភពលោក តាមរយៈទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងរឹងមាំ

2025/07/25 08:11:52 pm        378

ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យប្រទេសចិន និងសហភាពអឺរ៉ុប (EU) ផ្តល់ស្ថិរភាព និងភាពច្បាស់លាស់សម្រាប់ពិភពលោក តាមរយៈទំនាក់ទំនងចិន-សហភាពអឺរ៉ុបប្រកបដោយស្ថិរភាព និងរឹងមាំ។

លោក Xi បានអត្ថាធិប្បាយបែបនេះ ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលកំពុងនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបលើកទី២៥។

លោក Xi បាននិយាយថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសចិន និងសហភាពអឺរ៉ុប ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ផ្តល់នូវភាពជោគជ័យទៅវិញទៅមក និងផលប្រយោជន៍ទូទាំងពិភពលោក ហើយការយោគយល់គ្នាជារឿងដ៏សំខាន់ដែលភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក និងស្វែងរកចំណុចរួម រក្សាការបើកចំហ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្តផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

លោក Xi បានគូសបញ្ជាក់អំពីសារៈសំខាន់សម្រាប់ប្រទេសចិន និងសហភាពអឺរ៉ុប ទាំងកម្លាំងស្ថាបនាសម្រាប់ពហុភាគីនិយម និងការបើកចំហ និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនង បង្កើនទំនុកចិត្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងស្ថានភាពអន្តរជាតិដ៏លំបាក និងស្មុគស្មាញ ដើម្បីផ្តល់នូវស្ថិរភាព និងភាពច្បាស់លាស់សម្រាប់ពិភពលោក តាមរយៈទំនាក់ទំនងចិន-សហភាពអឺរ៉ុបប្រកបដោយស្ថិរភាព និងរឹងមាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm