ក្រសួងការបរទេសកម្ពុជា កោះអញ្ជើញអង្គទូតបរទេសប្រចាំកម្ពុជា ពន្យល់ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ

2025/07/25 08:31:16 pm        594

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ​បានកោះអញ្ជើញ​បណ្ដាអង្គទូតបរទេស​ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានភាព ​នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ​ ខណៈបណ្ដាអង្គទូតទាំងអស់នោះ បាន​បង្ហាញនូវក្តីព្រួយបារម្ភ ​ពីការរីករាលដាលនៃជម្លោះ ​និងផលប៉ះពាល់ ។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ​នៅចំពោះមុខអង្គទូតទាំង ៥១រូប ឯកឧត្តម ប្រាក់ សុខុន បានពន្យល់ប្រាប់ចំនួន៤ចំណុច ទី១. ការថ្កោលទោសរបស់កម្ពុជា ​អំពីការឈ្លានពានរបស់ថៃ និងហេតុការណ៍កំពុងកើតឡើង, ទី២. ការឆ្លើយតបរបស់កម្ពុជាលើការឈ្លានពានរបស់ថៃ, ទី៣. ដំណោះស្រាយនានារបស់ម្ពុជា លើការងារការទូតជាដើម និងទី៤. ការប្ដេជារបស់កម្ពុជា ប្រើប្រាស់​យន្តការអន្តរជាតិ ដើម្បីដោះស្រាយ ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីបានស្ដាប់ការពន្យល់ អង្គទូតមួយចំនួន​បាន​សួរនាំបន្ថែម ពី​ស្ថានភាពបច្ចុប្បន្ននៅជួរមុខ ​និងសម្ដែងនូវការ​ព្រួយបារម្ភ ​ជាមួយនោះ ជំហររបស់ពួកគេ​ក៏ដូចជា​កម្ពុជាផងដែរ គឺចង់ឲ្យមានការចរចាដោយសន្តិវិធី ។

ឯកឧត្តម គង់ ភោគ ​បានគូសបញ្ជាក់ថា ការឆ្លើយតបជាប្រដាប់វុធចំពោះការឈ្លានពាន គឺធ្វើស្រប​ទៅតាមច្បាប់ ក្នុងន័យការពារខ្លួន ការពារបូរណភាពទឹកដី​ ហើយគោរពទៅតាមផែន ទីដែល​បានកំណត់ ខណៈដែលភាគីថៃ កំពុងរំលោភច្បាប់អន្តរជាតិ​ ប្រើប្រាស់​អាវុធ​ធុនធ្ងន់ និង​បាញ់ប្រហារ​ក្នុងតំបន់ជនស៊ីវិល ​ធ្វើឲ្យមានស្លាប់​ និងរបួស រួមទាំង​មាន​ការ​ជម្លៀសពលរដ្ឋ​ទៅ​កាន់​ទីសុវត្ថិភាពរាប់ពាន់នាក់ ។

គួរបញ្ជាក់ថា​ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា ​និងថៃ​ នៅតាមបន្ទាប់ព្រំដែន ក្នុងភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ​កាលពីថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ ២០២៥ម្សិលមិញ សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ដាក់​លិខិត ទៅ​អង្គការសហប្រជាជាតិ (UN) ដើម្បីជួយអន្តរាគមន៍ ​អំពីបញ្ហាជម្លោះប្រដាប់អាវុធនេះ ព្រោះ​កម្ពុជា​ត្រូវការ​សន្តិភាព ​និងចង់ដោះស្រាយតាមយន្តការអន្តរជាតិ ។ បើមិនមានអ្វីប្រែប្រួលទេនោះ នារសៀលថ្ងៃទី២៥​ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក នឹង​មានកិច្ចប្រជុំបន្ទាន់នៃសមាជិកអង្គការ​សហប្រជាតិ ដើម្បីពិភាក្សាជម្លោះព្រំដែនកម្ពុជា-ថៃនេះ ៕ អត្ថបទ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm