ឯកឧត្តម កែវ រតនៈ ចុះជួបប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ឃុំថ្មដា ខេត្តពោធិ៍សាត់

2025/07/25 09:54:44 pm        511

ពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល​ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួប​ប្រជា​ពលរដ្ឋ​ចំនួន​ ១១៤គ្រួសារ ដែលបានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដើម្បីបញ្ចៀស​គ្រោះថ្នាក់​ដែលអា​ច​ផ្ទុះអា​វុធ​ដាក់​គ្នា​បង្ក​ឡើង​ដោយ​ភាគី​ថៃ​មក​កាន់​កន្លែង​សុវត្ថិភាព ទីរួមស្រុកវាលវែង។

ឯកឧត្តម កែវ រតន: បានជម្រាបជូនអំពីស្ថានការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេស​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលផ្តើមបង្កដោយភាគីថៃមុន នៅប្រាសាទ​តាមា​ន់​ធំ​ព្រឹក​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាគ្មានជម្រើស​អ្វី​ក្រៅ​ពី​ស្វ័យ​ការពារ​បូរណ​ភាព​ទឹក​ដីរ​ប​ស់យើងប៉ុណ្ណោះ ដែលទាហាថៃបានចូលរំលោភបំពានឥតកេរ្តិ៍ខ្មាស់ ក្នុងដែន​អធិបតេយ្យ​ភាព​កម្ពុជា​កន្លងមក។ ឯកឧត្តម បានឱ្យដឹងថា មកម៉ោងនេះគ្រប់សមរភូមិមុខ ក្នុងភូមិសាស្រ្តខេត្ត​ឧត្តរ​មាន​ជ័យ និងខេត្តព្រះវិហារ ពួកទាហាថៃ បាននិងបន្តផ្លោងគ្រាប់អាវុធធ្ងន់ និងយន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់ ចូលក្នុងវត្តជិតប្រាសាទព្រះវិហារ និងតំបន់ឈរជើង​របស់​កង​ទ័ព​កម្ពុជា​យើង​នៅ​ឡើ​យ។ ទន្ទឹមនេះកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានប្តេជ្ញាទប់​ទល់​វាយ​បក​យ៉ាង​ស្វាហាប់ ​ដោយបានវាយកាន់កាប់ឈរជើងបានទាំងស្រុង នូវតំបន់ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី តំបន់មុំបី និងកន្លែងមួយចំនួនទៀត។ ដោយឡែកចំពោះស្ថានភាពតាមខ្សែ បន្ទាត់ព្រំដែន​ក្នុង​ភូមិ​សាស្ត្រខេត្តពោធិ៍សាត់ និងខេត្តត្រាត ប្រទេសថៃ មានសភាពធម្មតា ទោះយ៉ាង​ណា​កង​ទ័ព​កម្ពុជា​ និងកងទ័ពថៃ កំពុងឋិតស្ថានភាពប្រុងជើងការខ្ពស់ដូចគ្នាផងដែរ។ ឯកឧត្តម កែវ រតនៈ សូម​ឱ្យ​ប្រជាពលរដ្ឋកុំមានភាពច្របួកច្របល់ ហើយ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេចតេជោ និង​ប្រមុខរាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាល និង អាជ្ញាធរ ខេត្ត ស្រុក បាននិង​កំពុង​យក​ចិត្ត​ទុកដាក់ ចំពោះប្រជាពលរដ្ឋ​ទាំងស្បៀង អាហារ ថ្នាំពេទ្យនិងការរស់នៅ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm