មេដឹកនាំលោក Abdel Malik al-Houthi បាននិយាយថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម Ansar Allah នៅប្រទេសយេម៉ែន មានបំណងបង្កើនសក្ដានុពលយោធានៃកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាពនៃការវាយប្រហារទៅលើអ៊ីស្រាអែល។

លោក al-Houthi បាននិយាយថា៖«យើង ជាប្រជាជនយេម៉ែន នៅត្រឹមកម្រិតរដ្ឋ និងសាធារណៈ ក្នុងវិស័យយោធា និងវិស័យផ្សេងទៀត នឹងមិនខកខានឱកាស ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននោះទេ។ យើងកំពុងស្វែងរកជម្រើសបន្ថែមសម្រាប់ការប្រើប្រាស់កម្លាំង ហើយនឹងបន្តអភិវឌ្ឍន៍សមត្ថភាពយោធារបស់យើង ដើម្បីទប់ទល់នឹងសត្រូវឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសម្ពាធលើអ៊ីស្រាអែល ដោយនិយាយសំដៅដល់សកម្មភាពរបស់ប្រទេសនេះ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្កាហ្សា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ួទី បានព្រមានថា ពួកគេនឹងវាយលុកអ៊ីស្រាអែល ហើយនឹងមិនអនុញ្ញាតឲ្យនាវាដែលពាក់ព័ន្ធជាមួយប្រទេសនេះ ឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ឡើយ។ ការវាយប្រហារ បានបញ្ឈប់នៅពាក់កណ្តាលខែមករា នៅពេលដែលបទឈប់បាញ់នៅក្នុងដែនដីប៉ាឡេស្ទីន ត្រូវបានអនុវត្ត។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការបំពានបទឈប់បាញ់ កាលពីដើមខែមីនា ក្រុមឧទ្ទាម បានបន្តការវាយប្រហារលើនាវាអ៊ីស្រាអែល នៅសមុទ្រក្រហម ហើយបានចាប់ផ្តើមប៉ុនប៉ងវាយប្រហារលើគោលដៅ នៅលើទឹកដីនៃរដ្ឋជ្វីហ្វ រួមទាំងអាកាសយានដ្ឋាន Ben Gurion ផងដែរ។