រាជរដ្ឋាភិបាលដាក់បទបញ្ជាបន្ថែម ក្នុងការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋ ដើម្បី​កាត់​បន្ថយការ​ឆ្លង​អូមីក្រុង

2022/01/11 06:25:19 pm        564

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារាចរណែនាំបន្ថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនក្នុងការចាក់វ៉ាក់សាំងទាំងមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ ខណៈមេរោគបំប្លែងថ្មីនេះ បានឈានចូលក្នុងសង្គមបណ្តើរៗហើយនោះ។

យោងតាមសារាចរ ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ​ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជា​ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង​ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រហូតមដល់ពេលនេះ កម្ពុជាសម្រេចបានការចាសក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋខ្លួនចាប់ពីអាយុ៥ឆ្នាំឡើងទៅ បានចំនួន៩០ភាគរយហើយធៀប​នឹងគោលដៅ​ប្រជាជន​ប្រមាណ ១៦លាននាក់ តែនៅក្នុងនោះប្រជាពលរដ្ឋត្រឹមតែបួនលាននាក់ប៉ុណ្ណោះ​ទើប​ចាក់បានដូសជំរុញ ​ខណៈពលរដ្ឋខ្លះមិនទាន់ ​ទាំងបានចាក់នូវដូសមូលដ្ឋានផងនោះ។

បន្ទាប់ពីមើលឃើញ បងប្អូនប្រជាពលរដ្ឋខ្លះកំពុងធ្វើការហ្វេសប្រហែសក្នុង​ការអនុវត្តវិធាន​ការ​សុវត្ថិភាពផ្នែកសុខាភិបាល ​ជាពិសេសវិធានការ«៣កុំ និង៣ការពារ» ស្របពេលដែលមេរោគ​កូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកំពុងលុកលុយក្នុងសហគមន៍ផងនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាថ្មីថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩​ក្របខណ្ឌ​ទូទាំងប្រទេស​ អភិបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់«ត្រូវជំរុញ និងបង្កើនល្បឿន​នៃ​ការចាក់វ៉ាក់សំាងកូវីដ ១៩ទាំងដូសមូលដ្ឋាន​ ទាំងដូសជំរុញ​ ដែលជាខ្សែក្រវ៉ាត់ការពារទី១ និង​ជាយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល ​ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនប្រជាជននៅ​ក្នុង​ភូមិសាស្រ្តស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ឲ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាព​ស៊ាំសហគមន៍​រឹងមាំ​ពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លង​រាលដាលនៃមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទ អូមីក្រុង»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង យន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារ​ចាក់វ៉ាក់សាំង​កូវីដ១៩​ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗ​ដាច់ដោយឡែកពីគ្នា ទាំងសម្រាប់​ក្របខណ្ឌ​ទូទាំងប្រទេស ​ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្ត​ការ​ចាក់វ៉ាក់ សាំងកូវីដ១៩ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការ​សម្រប​សម្រួល​ក្រុម​គ្រូពេទ្យចាក់ វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និង​ធានាផ្គត់ផ្គងឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្តផងដែរ។ មួយវិញទៀតសម្តេច ក៏បានដាក់បទបញ្ជាបន្ថែមដល់អាជ្ញាធរ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ​សហការគ្នា​បង្កើនការចុះអប់រំ ​និងផ្សព្វផ្សាយអំពីភាព​ ចាំបាច់នៃការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និង​ដូសជំរុញ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋទទួល បានការចាក់វ៉ាក់សំាំងឲ្យបាន​គ្រប់ៗ​គ្នា​ផងដែរ៕អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm