ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងនៅក្នុងកិច្ចប្រជុំមួយស្តីពីយុទ្ធសាស្ត្រនៃកងកម្លាំងនាវាមុជទឹករបស់កងទ័ពជើងទឹកថា ប្រទេសរុស្ស៊ីមើលឃើញការសាងសង់នាវាមុជទឹកយុទ្ធសាស្ត្រជាអាទិភាពមួយ ព្រោះវាអនុញ្ញាតឲ្យប្រទេសនេះ រក្សាតុល្យភាពនៃអំណាចសកលលោក។
លោកបាននិយាយថា៖«នេះ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពសម្រាប់ការពង្រីកកងកម្លាំងប្រយុទ្ធនៃកងកម្លាំងនាវាមុជទឹកយុទ្ធសាស្ត្រ ហើយប្រាកដណាស់ អាទិភាពទី១នៅទីនេះ គឺការសាងសង់នាវាមុជទឹកបំពាក់ដោយមីស៊ីលយុទ្ធសាស្ត្រ»។
យោងតាមលោកប្រធានាធិបតី បានឲ្យដឹងថា នាវាប្រភេទនេះ គឺជា «ធាតុផ្សំដ៏សំខាន់បំផុតមួយនៃនុយក្លេអ៊ែរ ដែលអាចឲ្យប្រទេសរុស្ស៊ី រក្សាតុល្យភាពនៃអំណាចនៅក្នុងពិភពលោក»។