បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានកក់កៅអីនៅជុំទី៤ FA Cup ក្រោយជ័យជំនះលើ Aston Villa ១-០ យប់មិញនៅ Old Trafford។ ខ្សែបម្រើ Scott McTominay ជាអ្នកតែតបញ្ចូលទីគ្រាប់ជ័យជំនះតែមួយគ្រាប់គត់តាំងពីនាទីទី៨។

Manchester United ដែលមានប្រវត្តិជូរចត់ជាមួយ Liverpool នោះការមកដល់របស់អ្នកចាត់ការ Steven Gerrard អតីតខ្សែបម្រើរបស់ Liverpool ត្រូវបានអ្នកគាំទ្រ Manchester United ហ៊ោបង្អាប់។ Aston Villa មានស្ថិតិមិនល្អឡើយនៅ FA Cup នេះពោលគឺជ័យជំនះចុងក្រោយបំផុតតាំងពីឆ្នាំ២០១៦ នៅពេលយកឈ្នះ Wycombe នៅជុំទី៣ ហើយចាប់តាំងពីពេលនោះមក Aston Villa មិនដែលឆ្លងផុតជុំទី៣ ឡើយ។ ជុំទី៤ Manchester United នឹងបន្តជួបជាមួយ Middlesbrough៕
អត្ថបទ៖នាង សុភាវុធ