ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos រាយការណ៍ថា យានចម្លង Soyuz 2.1b បានហោះចេញពីមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome នៅថ្ងៃសុក្រនេះ ដោយនាំផ្កាយរណប Ionosfera-M 3 និងផ្កាយរណប Ionosfera-M 4 របស់រុស្ស៊ី រួមទាំងផ្កាយរណបអ៊ីរ៉ង់ផងដែរ ទៅកាន់គន្លងតារាវិថី ។
ផ្កាយរណប Ionosfera-M គឺជាផ្នែកមួយនៃតារានិករដែលត្រូវបានបង្កើតឡើង ដើម្បីតាមដានស្រទាប់អ៊ីយ៉ូណូស្វែររបស់ផែនដី និងព្រះអាទិត្យ នៅក្នុងចំណោមភពដទៃទៀត ។
តារានិករនេះ រួមមានផ្កាយរណប Ionosfera-M ចំនួន ៤គ្រឿង ។ ផ្កាយរណប ២គ្រឿងដំបូង ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រាយការណ៍ថា ជាមួយផ្កាយរណប Ionosfera-M យានចន្លងនឹងគោចរផ្កាយរណបតូចៗចំនួន ១៨គ្រឿង រួមទាំងផ្កាយរណបទូរគមនាគមន៍ Nahid-2 ផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ។
ទីភ្នាក់ងារ TASS រាយការណ៍ទៀតថា យានអវកាស រួមបញ្ចូលផងដែរយានអវកាសខ្នាតតូច Geoskana ។ វានឹងថតរូប តាមដានយន្តហោះ និងនាវា និងសិក្សាដំណើរការទីអវកាស ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល Vostochny Cosmodrome ប្រតិបត្តិការដោយទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី ហើយកាលពីដំបូងឡើយគឺជាទីតាំងបាញ់បង្ហោះស៊ីវិល ៕
