នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ជំរុញឲ្យមានការចរចាសន្តិភាព ដើម្បីបន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា

2025/07/26 01:07:08 am        56

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) បានប្រកាសនៅលើទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់លោកថា លោកបានជជែកទាំងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ី ចំពោះភាពតានតឹងដែលកំពុងកើតមាន នៅតាមព្រំដែនកម្ពុជា-ថៃ។

លោក Anwar បានសរសេរថា៖ «ល្ងាចនេះ (ថ្ងៃព្រហស្បតិ៍) ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីព្រះរាជាណាចក្រថៃ ដោយបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងរបស់ម៉ាឡេស៊ី ចំពោះការកើនឡើងនូវភាពតានតឹង តាមព្រំដែននៃប្រទេសទាំង២»។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមម៉ាឡេស៊ីជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៥ លោកបានអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំទាំង២ ឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យមានអរិភាពបន្ថែមទៀត និងបើកឲ្យមានឧកាសសន្ទនាគ្នា ដោយសន្តិវិធី និងស្វែងរកដំណោះស្រាយការទូត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី២៥ ខែកក្កដា) នេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan បានលើកឡើងថា ប្រទេសម៉ាឡេស៊ីកំពុងតាមដានដោយមានក្តីបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នា រវាងកងកម្លាំងយោធាថៃ និងកម្ពុជា នៅតាមព្រំដែនជម្លោះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា)។

លោកបានមានប្រសាសន៍ថា៖ «យើងជំរុញឲ្យភាគីទាំង២ អនុវត្តនូវការអត់ធ្មត់ខ្ពស់បំផុត និងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹង។ ម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយផ្នែកការទូតរបស់ប្រធានអាស៊ាន ដើម្បីជួយសម្របសម្រួលមធ្យោបាយប្រកបដោយមិត្តភាពឆ្ពោះទៅរកការដោះស្រាយបញ្ហា ដែលភាគីទាំង២ អាចទទួលយកបាន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm