គ្រូពេទ្យ TYDA អំពាវនាវឱ្យពលរដ្ឋចុះឈ្មោះបរិច្ចាគឈាមតាម QR code ត្រៀមសម្រាប់ពេលមានតម្រូវការ

2025/07/26 01:09:01 am        227

ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ឃើញថាមានយុវជនរាប់ពាន់នាក់ បានអញ្ជើញមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រហូតដល់ក្រុមគ្រូពេទ្យ TYDA លែងទទួលការចុះ ឈ្មោះនៅហ្នឹងកន្លែង តែទទួលការចុះឈ្មោះតាម QR code ទុក្ខត្រៀមសម្រាប់ពេលមានតម្រូវការណាមួយឡើងកើតឡើងជាយថាហេតុ។

បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ TYDA បានឲ្យដឹងថា រហូតមកដល់ម៉ោង 3:00 រសៀល គឺសន្ទុះនៃក្រុមយុវជននៅតែមកចូលរួមបរិច្ចាគឈាម ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន ក្នុងការងារមនុស្សធម៌បរិច្ចាគឈាមនេះ ក្រុមគ្រូពេទ្យ TYDA អោយដឹងថា ក្រុមការងារបានបិទការទទួលការចុះឈ្មោះដោយផ្ទាល់ និងបូមឈាមនៅហ្នឹងកន្លែង ព្រោះសន្ទះ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបុព្វហេតុជាតិដែលមានរយៈពេលពេញមួយថ្ងៃនេះ មានចំនួនច្រើនលើស លុប តែទោះជាយ៉ាងណាក្រុមការងារគ្រូពេទ្យមាន QR Code ចាំទទួលសម្រាប់ការចុះឈ្មោះសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគឈាមបាន ពេលដែលមានតម្រូវការបន្ទាន់ណាមួយ ក្រុមការងារគ្រូពេទ្យ TYDA និងទាក់ទងតាមលេខទូរស័ព្ទ អញ្ជើញមកបរិច្ចាគឈាម។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ( TYDA ) បានឱ្យដឹងថា គោលបំណងនៃការផ្តល់ឈាមថ្ងៃនេះ មានពីរចំណុចសំខាន់ៗ៖ ទី១ ដើម្បីបម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលទទួលរងគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាម មន្ទីរពេទ្យនានា ដែលមានតម្រូវការឈាមជាបន្ទាន់, ទី២ជាពិសេសបំផុតនោះ គឺត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬ ប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬ គ្រោះថ្នាក់ ដោយសារសង្គ្រាមពីចោរឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ពីសំណាក់ចោរសៀម ដែលទាមទារឲ្យមានតម្រូវការឈាម ជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយ របស់គ្រូពេទ្យព្រោះ ឈាមជាជីវិត។

​សូមជម្រាបថាតបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីយប់ថ្ងៃទី ២៤ បានឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នា ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ទុកជួយគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ចំពោះសត្រូវឈ្លានពាន។ ដូច្នេះថ្ងៃនេះឃើញថា ត្រឹមរយៈពេលមួយថ្ងៃ មានប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានរួមមាន៖ ព្រះសង្ឃ ក្រុមគ្រូពេទ្យ តារាសិល្បៈ សិស្ស និស្សិត និងប្រជាជនទូទៅ រាប់ពាន់នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបដោយទឹកមុខស្នេហាជាតិ មាតុភូមិ ក្នុងការត្រៀមនៅពេលបន្ទាន់ណាមួយ ទុកជួយគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ចំពោះសត្រូវឈ្លានពានសៀម៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm