ក្រសួងការបរទេសថៃ នៅថ្ងៃសុក្រ (ទី២៥ ខែកក្កដា) នេះ បានឲ្យដឹងថា ប្រទេសថៃបានច្រានចោលមិនទទួលយកកិច្ចប្រឹងប្រែងសម្របសម្រួលជាអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះ នៅតាមព្រំដែនដែលកំពុងមានជាមួយកម្ពុជា តែផ្ទុយទៅវិញ ជំរុញឲ្យមានការចរចាទ្វេភាគី។
ការប្រយុទ្ធគ្នា នៅតាមព្រំដែនមានជម្លោះ បានមានកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា ដោយមានការបាញ់តគ្នា នៅចំណុចក្ដៅជាច្រើន។
បើទោះបីជាមានការស្នើសម្របសម្រួលពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជាប្រធានបច្ចុប្បន្ននៃប្លុកតំបន់អាស៊ាន (ASEAN) ក៏ដោយ ក៏ប្រទេសថៃនៅតែជំទាស់មិនឲ្យមានអន្តរាគមន៍របស់ភាគីទី៣។ អ្នកនាំពាក្យក្រសួងការបរទេសលោក Nikorndej Balankura បានប្រាប់សារព័ត៌មាន Reuters ថា លោកមិនគិតថា ការសម្របសម្រួលណាមួយពីប្រទេសទី៣ ចាំបាច់ត្រូវមានឡើយ៕