ក្រុមព្យាករឧតុនិយមជាតិ និយាយនៅថ្ងៃសុក្រនេះថា ព្យុះនៅតំបន់ភាគខាងជើងប្រទេសចិន បង្កឲ្យបរិមាណភ្លៀងធ្លាក់ស្មើនឹងរយៈពេលជិត ១ឆ្នាំនៅទីក្រុង Baoding បង្ខំឲ្យប្រជាពលរដ្ឋជាង ១៩.០០០នាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។

រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV ឃើញជំនន់ទឹកភ្លៀង បានជន់លិចតំបន់រស់នៅរបស់ប្រជាពលរដ្ឋ និងជន់លិចដើមឈើនៅក្នុងទីក្រុង Baoding ហើយរថយន្តត្រូវបានគេទុកចោលនៅតាមផ្លូវ ។
កម្ពស់ទឹកភ្លើងនៅស្រុក Yi ស្ថិតនៅភាគខាងលិចទីក្រុង Baoding បានឡើងខ្ពស់រហូតដល់ ៤៤៧,៤មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង មកទល់នឹងថ្ងៃសុក្រនេះ ហើយកំណត់ត្រា ត្រូវបានបង្កើតឡើងវិញ នៅតាមស្ថានីយឧតុនិយមជាច្រើនកន្លែង នៅខេត្ត Hebei ដែលទីក្រុង Baoding ស្ថិតនៅ ។
ខេត្ត Hebei រកឃើញបរិមាណទឹកភ្លៀងប្រចាំឆ្នាំកម្ពស់ ៦៤០,៣មីលីម៉ែត្រ កាលពីឆ្នាំមុន ពោលគឺច្រើនជាង ២៦,៦ភាគរយពីកម្រិតធម្យមរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ ។
របាយការណ៍បញ្ជាក់ថា ខេត្ត Hebei បានរកឃើញកម្រិតទឹកភ្លៀងប្រចាំឆ្នាំលើសពីមធ្យមជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០២០រហូតមក ៕
