សុះ សាលី និង ញឹក សុភា​រ៉ា ធ្វើបាន Hat-Trick ជួយ​កំពង់ឆ្នាំង និង​ប៉ៃលិន​បន្ដ​ជ័យជម្នះ​រៀងខ្លួន​

2021/04/27 09:59:58 am        27

​បាល់ទាត់៖ កីឡាករ សុះ សាលី និង ញឹក សុភា​រ៉ា បា​នរក​គ្រាប់​បាល់ Hat-Trick ដើម្បី​ជួយ​ក្រុម​ពង្រឹង​ឱកាស​ដណ្ដើម​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ រៀងៗ​ខ្លួន ក្រោយ​យកឈ្នះ​លើ​គូប្រកួតក្នុង​ជំនួប​បើកឆាក​ជើង​ទី​២ កាល​ពី​ថ្ងៃទី​១០ ខែ​មីនា​ម្សិលមិញ។​

​សម្រាប់​កីឡាករ សុះ សាលី បាន​ជួយ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ឆ្នាំង យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​តាកែវដោយ​លទ្ធផល ៤-១ ខណៈ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ខេត្ត​កំពង់ឆ្នាំង គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ សុះ សាលី ម្នាក់ឯងនៅ​នាទី​ទី​៣, នាទី​ទី​៧, នាទី​៣៥ និង​នាទី​៨៧ ស្រប​ពេល ១​គ្រាប់​របស់​ខេត្ត​តាកែវ​រកបាន​ដោយ​កីឡាករ សា​វ័​ន្ដ រតន​វិ​សារ នៅ​នាទី​១២។​ នេះ​គឺជា​ជ័យជម្នះ​លើក​ទី​២ លើ​ខេត្ត​តាកែវ ដ្បិត​កាលពី​ជើង​ទី​២ ខេត្ត​កំពង់ឆ្នាំងបាន​យកឈ្នះ​ក្នុង​ដី ២-០។ ជ័យជម្នះ​នេះបាន​ធ្វើ​ឲ្យ​ខេត្ត​កំពង់ឆ្នាំងមាន ៧​ពិន្ទុ​បណ្ដោះអាសន្នក្នុង​ពូ​ល A ស្មើគ្នា​ជាមួយ​ក្រុម​ន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ តែ​ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង គឺ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ១​ពិន្ទុ។ រីឯ​ខេត្ត​តាកែវគឺ​បាន​បាត់បង់​ឱកាស ​ប្រជែង​កៅអី​វគ្គ​បន្ដ​ទៅ​ហើយ។​

​ចំណែក​កីឡាករ ញឹក សុភា​រ៉ា វិញ បា​នរក​គ្រាប់​បាល់ Hat-Trick ៣​គ្រាប់​ម្នាក់ឯងជួយ​ឲ្យ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន យកឈ្នះ​ខេត្ត​ពោធិ៍សាត់ ៥-២ លើ​ទឹកដី​របស់​ខ្លួន។ រីឯ​គ្រាប់​បាល់​ជ័យជម្នះ ២​គ្រាប់​ទៀត​របស់​ប៉ៃលិន គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ រៀន សុភា​និ​ត និង​មិត្ត​រួម​ក្រុម សុក បូរី ខណៈ ២​គ្រាប់​របស់​ខេត្ត​ពោធិ៍សាត់ រក​បាន​ដោយ​កីឡាករ សាំ​រិ​ទ្ធ និង​កីឡាករ ម៉ម ផស។​

​ជ័យជម្នះ​នេះបាន​ធ្វើ​ឲ្យ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន ហក់​ឡើងឈរ​លេខ​រៀង​ទី​២ និង​មាន ៧​ពិន្ទុ​បណ្ដោះអាសន្នក្នុង​ពូ​ល B នាំមុខ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្ត​បាត់ដំបង ដែល​មាន ៦​ពិន្ទុឈរ​លេខ​រៀង​ទី​៣ តែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ខេត្ត​បន្ទាយមានជ័យដែល​មាន ១០​ពិន្ទុ​ក្នុង​ដៃ។ យ៉ាងណាមិញ​ក្រុម​នីមួយៗនៅសល់ ២​ប្រកួត​ក្នុង​ដៃ​ទៀត ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​វគ្គ​បន្ដ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        284
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        351

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm