កងទ័ពជើងទឹករុស្ស៊ីធ្វើសមយុត្ធទ្រង់ទ្រាយធំបាញ់គ្រាប់ពិតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់សមុទ្របាល់ទិក

2025/07/25 07:17:08 pm        56

នៅថ្ងៃសុក្រនេះ កងទ័ពជើងទឹករុស្ស៊ី បានបន្តសមយុទ្ធប្រតិបត្តិការ “July Storm” ដែលត្រូវបានកំណត់ធ្វើឡើងរហូតដល់ថ្ងៃអាទិត្យ ។

ហ្គេមសង្រ្គាមមួយនេះដែលមានការបាញ់គ្រាប់កាំភ្លើងធំពិត និងមីស៊ីលពិត ត្រូវបានធ្វើឡើងនៅតាមដែនទឹក ចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងកើត សមុទ្រ Barents នៅភាគខាងជើង និងសមុទ្របាល់ទិកនៅភាគខាងលិច ។

យោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នាវាជាង ១៥០គ្រឿង រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរ ក៏ដូចជាយន្តហោះចម្បាំង ១២០គ្រឿង ប្រព័ន្ធមីស៊ីលបាញ់ចេញពីដីគោក ១០គ្រឿង ហើយនិងកងកម្លាំងយោធា ១៥.០០០នាក់ បានចូលរួមសមយុទ្ធយោធានេះ ។ 

ទីបញ្ជាការទាំងអស់ ត្រូវបានបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីលោកឧត្តមនាវីឯក Alexander Moiseev ។

វីដេអូបញ្ចេញនៅថ្ងៃសុក្រនេះ ដោយក្រសួងការពារជាតិរុស្ស៊ី ឃើញនាវាមុជទឹកប្រដាប់មីស៊ីលនុយក្លេអ៊ែរ Orel នៃកងនាវា Russian Northern Fleet កំពុងធ្វើសមយុទ្ធនៅសមុទ្រ Barents ។

កងកម្លាំងនៃកងនាវាប៉ាស៊ីហ្វិក បានវាយប្រហារគោលដៅដោយប្រើប្រាស់មីស៊ីលជាច្រើនប្រភេទ រួមទាំងមីស៊ីលតម្រង់គោលដៅ ។ ពួកគេបានដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចេញពីដីគោក Bastion ដោយមានគោលដៅក្នុងសមុទ្រផងដែរ ។

សូមបញ្ជាក់ថា រុស្ស៊ីមាននូវកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតលំដាប់ទី ៣របស់ពិភពលោក បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក ៕

អត្ថបទដែលទាក់ទង

ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm        1
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am        1
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
2025/08/02 11:46:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm
​ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm
​ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm
​ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am