មន្ត្រីថៃ ២រូប នៅថ្ងៃសុក្រ (ទី២៥ ខែកក្កដា) បានប្រាប់ថា ប្រទេសថៃចង់ចរចាទ្វេភាគី ជាជាងមានការសម្រុះសម្រួលពីភាគីទី៣ ដើម្បីដោះស្រាយជម្លោះយោធាជាមួយកម្ពុជា ខណៈដែលការប្រយុទ្ធគ្នា នៅតាមព្រំដែនជម្លោះនៃប្រទេសទាំង២ នៅតែបន្តមានឥតឈប់ឈរ។
ភាពតានតឹង នៅតាមព្រំដែន រវាងថៃ និងកម្ពុជា បានរាលដាលទៅជាអរិភាពបើកចំហ នៅទីតាំងជាច្រើននៅតាមបណ្តោយតំបន់ជួរមុខ ក្នុងការប្រយុទ្ធគ្នាខ្លាំងបំផុត រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាង ១ទសវត្សរ៍។ មានការបាញ់តគ្នា ២ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃសុក្រនេះ៕
Source: CNA