ក្រុមអ្នកវិទ្យាសាស្រ្តនៅតាមតំបន់ឆ្នេរប៉ាស៊ីហ្វិកភាគកណ្តាលរបស់ប្រទេសប៉េរូ បានបង្ហាញការព្រួយបារម្ភថា វិធានការបន្ថែមទៀតត្រូវការ ដើម្បីការពារសត្វស្លាបសមុទ្រ ភេសមុទ្រ និងសត្វផេនឃ្វីន ស្របពេលដែលបម្រែបម្រួលអាកាសធាតុ ជំងឺ និងការនេសាទហួសកំណត់ បានគំរាមកំហែងដល់ការរស់នៅរបស់ពួកវា ។
ក្រុមជីវវិទូក្នុងស្រុកនិយាយថា ការស្រាវជ្រាវបង្ហាញថា ចំនួនសត្វស្លាបសមុទ្រក្វាណូ បានធ្លាក់ចុះជាង ៣ភាគ ៤នៅក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ មកនៅចំនួនប្រហែល ៥០ម៉ឺនក្បាល ពោលគឺធ្លាក់ចុះពីចំនួន ៤លានក្បាល កាលពីឆ្នាំ ២០២២ ។
សត្វស្លាប់តំបន់ឆ្នេរទាំងនេះ រួមចំណែកដ៏សំខាន់នៅក្នុងជីវិតសត្វព្រៃប៉េរូ ដោយពួកវាផលិតបានយ៉ាងច្រើននូវជីធម្មជាតិ ។
ទីភ្នាក់ងាររដ្ឋ AgroRural បានរាប់ឃើញមានសត្វស្លាបសមុទ្រក្វាណូចំនួន ៥២៩.៤០០ក្បាល កាលពីខែមករា ដោយពួកវារស់នៅតាមកោះចំនួន ២២ និងតាមតំបន់ឆ្នេរ ៨កន្លែង ។ តួលេខនេះ ធ្លាក់ចុះពីចំនួនមធ្យម ៤លានក្បាល ដែលបានចុះបញ្ជីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយក្រសួងកសិកម្មប៉េរូ ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ការធ្លាក់ចុះយ៉ាងឆាប់រហ័សនេះ បានចាប់ផ្តើមជាមួយនឹងការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សីឆ្នាំ ២០២២ដែលបានសម្លាប់សត្វស្លាប់រាប់ម៉ឺនក្បាល សត្វផេនឃ្វីន និងសត្វភេសមុទ្រ ។
ដោយឡែក បាតុភូតអាកាសធាតុ អែល នីញ៉ូ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរនៅឆ្នាំបន្ទាប់ ហើយនិងបង្ខំឲ្យសត្វស្វាប ផ្លាស់ទីជម្រករបស់ពួកវា ៕