សម្តេចតេជោ នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាព​នៅ​ឧបទ្វីបកូរ៉េ​នៅ​ខែក្រោយ

2022/01/11 12:44:50 pm        632

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ខែកុម្ភៈ តាមការស្នើសុំពីភាគីកូរ៉េខាងត្បូង។

ក្នុងពេលអនុញ្ញាតឱ្យលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ជួប​សំដែងការគួរសម និង​ពិភាក្សាកា​រ​ងារ​តាម​ប្រព័ន្ធ​វីដេអូអនឡាញ នៅផ្ទះសម្ដេចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី​១១មករានេះ ក្រោយពីជំនួប​បានបញ្ចប់ឯក​ឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋ​មន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ​នៅក្នុង​ការ​ពិភាក្សា ព្រឹ​ក​នេះ​គឺ​សំដៅ​លើ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ​ស្តីពីសន្តិភាពនៅឧបទ្វីប​កូរ៉េដោយ​សារ​សម្ដេចតេ​ជោ​លោក​ជា​សហប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភា​ពនៅឧបទ្វីបកូរ៉េនេះ ​។បើយោង​តាម​ការ​គោរព​អញ្ជើញ​សម្តេច​ទៅ​ចូលរួមដោយផ្ទាល់នោះ ​សម្តេចតេជោ ​ក៏បានទទួល​យក​នូវ​ការ​អញ្ជើញ​ដើម្បី​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែកុម្ភៈខាងមុខនេះហើយ។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូដ៏មានសារៈសំខាន់នេះ លោកប​ណ្ឌិត យុន យ៉ុងហូ ក៏បាន​រាយការណ៍ថា៖​នៅក្នុ​ង​គណៈ​​កម្មការរៀ​ប​ចំនេះក៏មានឯកឧត្តម បាន គីមមូន ​អតីត​អ​គ្គលេខាធិការអង្គ​ការ​ស​ហប្រជាជាតិក៏​ជា​ប្រធាន​នៃ​គណៈ​កម្មការនេះ។

លោកបណ្ឌិត​បានរាយការណ៍ជូនសម្ដេចថា៖ នៅពេលនេះ អ្វីបានត្រៀមគ្រប់លក្ខណៈអស់​ហើយ​ដែល​នឹងមានការចូលរួមជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងមកពីជុំវិញពិភពលោក រួមទាំងថ្នាក់​ដឹកនាំ​ដែលកំពុងកាន់អំណាច និង​អតីតជាមេដឹកនាំ ​ហើយក្រៅពីនោះ ក៏មានការចូលរួមពីបណ្ដាញ​ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនប្រមាណ ៣.៥០០​ប្រព័ន្ធផ្សព្វផ្សាយដែលនឹងចូលរួម​ផ្សព្វផ្សាយ​នៅថ្ងៃប្រជុំនោះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ អង្គការUPF ក៏បាន​ត្រៀម​មេដាយសន្តិភាពពិភពលោកសន្តិហៈ សម្រាប់​ផ្តល់ជូនសម្តេចផងដែរ ហើយ​លោក​ប​ណ្ឌិ​ត​ក៏​បាន​រាយ​ការ​ណ៍​ថា៖ អង្គការ UPF សូម​វាយតម្លៃខ្ពស់អ​បអ​រ​សាទរសម្ដេច​តេ​ជោ​​នាយក​រ​ដ្ឋ​ម​ន្ត្រី​ដែ​ល​ចូល​កា​ន់ជាប្រធាន​អាស៊ា​ន​សម្រាប់​ឆ្នាំ២០២២ និង ស្វាគមន៍​និង​អបអ​រសាទរ​ចំពោះ​ទស្សន​កិច្ចការងា​ររបស់សម្ដេ​ចទៅមីយ៉ាន់​ម៉ា​ដោយ​ចាត់​ទុក​ថា​ជា​ទស្ស​ន​កិច្ចសន្តិភាព​ និងស្វាគមន៍ ​ជាពិសេសក្នុងកា​រ​ជំរុញ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​មា​ន​បទ​ឈប់បាញ់​នៅ​ប្រទេសមី​យ៉ាន់​ម៉ា រ​ហូត​ដល់​ចុងឆ្នាំ២០២២ ក៏ដូច​ជាការបើក​ផ្លូវ​របស់​មីយ៉ាន់​ម៉ា​ឱ្យ​ប្រេសិ​តពិសេសរបស់អាស៊ាន​មា​ន​លទ្ធភាពក្នុ​ងកា​រជួប​ជាមួយ​គ្រប់​​​ភាគីពាក់ព័ន្ធនៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ​ហើយ​លោក​បណ្ឌិ​ត​ចា​ត់ទុកថា​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​និងមីយ៉ាន់ម៉ានោះ ​ជាផ្លែផ្កាដ៏ជោគជ័យ​ដែល​អង្គការ​UPF​ ពិតជាអ​ប​អ​រ​សាទរអំ​ពី​សមិទ្ធផល​នេះ។​លើស​ពីនេះ​ទៀ​ត​លោ​ក​ប​ណ្ឌិ​ត ​ក៏​បា​ន​ស្នើ​សុំ​សម្ដេចតេជោផ​ង​ដែ​រ​ពា​ក់​ព័​ន្ធ​និង​ការរៀបចំ​សួនមេ​គង្គ​សន្តិភាព​ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​សម្រាប់រៀបចំឱ្យមាននៅក្នុងប្រទេសកម្ពុជា​នា​ពេលខាងមុខ​ សំដៅធ្វើយ៉ាងណាឲ្យទទួលគាំ​ទ្រ​ឲ្យតំបន់​មេ​គង្គ​​មាន​​សន្តិភាព។

សម្ដេច បានឱ្យយោបល់មួយចំនួនក្នុងការជំរុញសន្តិភាពពិភពលោក ​ជាពិ​សេស​នៅ​ក្នុងឧ​បទ្វីប​កូរ៉េ​នេះ​ហើ​យ​ក្នុង​នេះសម្ដេច​បានគូ​សបញ្ជាក់អំពីទ​ស្សន​ទានរ​បស់​អាស៊ាន​ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែល​ត្រូវតែ​គាំ​ទ្រ​និង​ជំរុញ,​ទី១.អាស៊ី ប៉ា​ស៊ី​ហ្វិកត្រូវតែ​មានគោលដៅគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍ,ទី២. មិនត្រូវ​ប្រ​ឆាំង​នឹង​ក្រុម​ណា​ឬ​ប្រទេស​ណាឡើយ​។​ទី៣.ត្រូវតែ​គាំទ្រ​មជ្ឈភាព​អា​ស៊ា​ន​និ​ងគាំ​ទ្រ​ទស្សទាន​អា​ស៊ា​ន​ស្តីពីឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​។

គួររំលឹកថា៖ កាលពីខែតុលាឆ្នាំ២០២១ លោកបណ្ឌិត យុន យ៉ុងហូ បានជួបសម្តែងការគួរសម និង​ពិ​ភាក្សា​ការ​ងារ​មួយចំនួនជាមួយសម្តេចម្តងរួចមកហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ​នា​ដើម​ឆ្នាំ២០២២ ​ដែលកិច្ចប្រជុំនេះ​ គឺមានសម្តេចជាសហប្រធាន ហើយ​នៅ​ពេលនោះ លោកបណ្ឌិត បាន​គូស​រំលេច​ពី​សមិទ្ធផល​និងកិច្ចការមួយចំនួន ដែលជាកិច្ចខិតខំប្រឹង​ប្រែងរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាម ​ហើយ​កសាង​នូវ​សុខសន្តិភាព​សម្រាប់កម្ពុជា ​ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាល។

លោកបណ្ឌិត ក៏បាន​លើក​ឡើងថា ​សម្តេចគឺជា​មេ​ដឹកនាំមាន​បេះ​ដូ​ង​សន្តិភាព​ក្នុងខ្សែភ្នែក​របស់ប្រជាពលរដ្ឋ​ នៅទូ​ទាំង​ពិភព​លោក​៕​អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm