កងទ័ព៖ អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យប្រទេសបរទេសទម្លាក់ជំនួយចូលតំបន់ហ្កាហ្សា

2025/07/26 04:25:11 am        88


វិទ្យុកងទ័ពអ៊ីស្រាអែល ដែលបានដកស្រង់សម្តីមន្ត្រីយោធា បានឲ្យដឹងថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យប្រទេសបរទេស ទម្លាក់ជំនួយតាមឆ័ត្រយោងចូលតំបន់ហ្កាហ្សា ចាប់ពីថ្ងៃសុក្រ (ទី២៥ ខែកក្កដា) នេះ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញរបាយការណ៍នេះ។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លើកឡើងថា មនុស្សជាង ១០០នាក់ បានស្លាប់ដោយសារតែភាពអត់ឃ្លាន នៅក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៊ីស្រាអែលបានកាត់ផ្ដាច់ការផ្គត់ផ្គង់ ក្នុងខែមីនា។

អ៊ីស្រាអែល ដែលបានធ្វើសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានលុបចោលការរាំងខ្ទប់នោះ កាលពីខែឧសភា ប៉ុន្តែមានការរឹតបន្តឹងនៅកន្លែងដែលខ្លួននិយាយថា គឺចាំបាច់ ដើម្បីរារាំងជំនួយកុំឲ្យក្រុមសកម្មប្រយុទ្ធយកទៅប្រើប្រាស់។

ក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃខែកក្កដានេះ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ គឺ UNICEF បានព្យាបាលកុមារចំនួន ៥.០០០នាក់ ដែលកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សា។

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា តំបន់ហ្កាហ្សាកំពុងជួបប្រទះនឹងភាពអត់ឃ្លានធ្ងន់ធ្ងរបង្កឡើងដោយសា្នដៃមនុស្ស ដែលបណ្តាលមកពីការរាំងខ្ទប់ជំនួយមិនឲ្យចូលទៅក្នុងតំបន់នោះ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm