ព្រៃកោងកាងអាម៉ាហ្សូនប្រេស៊ីល ក្លាយជាអាវុធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងជាបរិក្ខារសេដ្ឋកិច្ចសម្រាប់មនុស្សរាប់ម៉ឺនគ្រួសារ

2025/07/26 04:31:39 am        58

នៅតាមតំបន់ឆ្នេរព្រៃជប់ភ្លៀងអាម៉ាហ្សូន ប្រទេសប្រេស៊ីល ព្រៃកោងកាងដែលស្ថិតក្នុងចំណោមព្រៃកោងកាងសំខាន់ជាងគេបំផុតរបស់ពិភពលោក និងបានលាតសន្ធឹងតាមតំបន់ឆ្នេរនៅទូទាំងរដ្ឋចំនួន ៣ គឺរដ្ឋ Amapa, Para និងរដ្ឋ Maranhaoនោះ បានបម្រើជាអាវុធដ៏សំខាន់ប្រឆាំងបម្រែបម្រួលអាកាសធាតុ និងជាបរិក្ខារសេដ្ឋកិច្ចសម្រាប់មនុស្សរាប់ម៉ឺនគ្រួសារ ។

យោងតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវប្រេស៊ីល បានឲ្យដឹងថា ដីវាលទំនាបតំបន់ឆ្នេរដ៏ធំល្វឹងល្វើយនេះ តំណាងឲ្យតំបន់មួយក្នុងចំណោមតំបន់ប្រព័ន្ធអេកូឡូស៊ីកាបូនខៀវដ៏មានឥទ្ធិពលបំផុតរបស់ផែនដី អាចស្តុកបរិមាណកាបូនដ៏ច្រើនមហិមាទៅក្នុងដីលេចទឹករបស់វា ។

លោកសាស្រ្តាចារ្យ Denilson da Silva Bezerra មកពីសាកលវិទ្យាល័យសហព័ន្ធ Maranhao ដែលបានសង្កត់ធ្ងន់ពីតួនាទីរបស់វានៅក្នុងច្បាប់អាកាសធាតុសកលនោះ និយាយថា ព្រៃកោងកាងទាំងអស់នេះ មានសតម្ថភាពចាប់យកកាបូនដ៏សំខាន់ ។

ក្រៅពីគុណតម្លៃបរិស្ថានរបស់វា ព្រៃកោងកាង បានទ្រទ្រង់ជីវិតទាំងមូល ។ សម្ព័ន្ធព្រៃកោងកាងសកល រាយការណ៍ថា មនុស្សជាង ៣ម៉ឺនគ្រួសារ បានចាត់ទុកព្រៃកោងតាងតំបន់ឆ្នេរទាំងអស់នេះ ថាជាផ្ទះរបស់ពួកគេ ដោយពួកគេរកស៊ីចិញ្ចឹមជីវិតរបស់ពួកគេតាមរយៈការនេសាទត្រី ទេសចរណ៍អេកូឡូស៊ី និងការចិញ្ចឹមឃ្មុំ ។

ក្រុមអ្នកនេសាទក្តាមតាមប្រពៃណី តំណាងឲ្យសហគមន៍មួយក្នុងចំណោមសហគមន៍ជាច្រើនទៀតដែលសកម្មភាពវប្បធម៌ និងសេដ្ឋកិច្ចរបស់ពួកគេ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ី ។

នៅតាមរដ្ឋខ្លះរបស់ប្រទេសប្រេស៊ីល ការនេសាទត្រីនៅតាមព្រៃកោងកាង ស្មើនឹង ៥០ភាគរយនៃផលនេសាទទាំងមូល ក្នុងនោះគ្រួសារជាច្រើនបានប្រមូលផលក្តាម ខ្យង ត្រី និងបង្គា ដោយប្រើប្រាស់វិធីសាស្រ្តបែបប្រពៃណីដែលបានបន្សល់ទុកពីមួយជំនាន់ ទៅមួយជំនាន់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm