បេសកជនកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា កម្ពុជាចង់ឲ្យមាន «បទឈប់បាញ់ជាបន្ទាន់» ជាមួយប្រទេសថៃ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិនេះកាលពីថ្ងៃសុក្រ។ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ ឯកអគ្គរដ្ឋទូតកម្ពុជា លោក ឈា កែវ បាននិយាយថា «កម្ពុជាបានស្នើសុំឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ហើយយើងក៏អំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនេះ»។

