កម្ពុជាទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថាកម្ពុជាជាអ្នកបំពាន ឬឈ្លានពានភាគីសៀមមុន

2025/07/26 06:40:22 pm        241

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលទាំងស្រុង ចំពោះព័ត៌មានដែលផ្សាយថាកម្ពុជា ជាអ្នកបំពាន ឬឈ្លានពានថៃមុន ដោយការផ្សព្វផ្សាយនេះគឺជារឿងមិនពិតនោះឡើយ ហើយកម្ពុជាទទួចឲ្យភាគីថៃបង្ហាញទីតាំង ឬកន្លែងដែលថាកម្ពុជា ជាអ្នកបំពានខ្លួនមុននោះផងដែរ។ 

 ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាលើកទី២ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀម មកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើក ឡើងថាពេលវេលានេះកម្ពុជា គឺជាជនរងគ្រោះពីការឈ្លានពានរបស់ភាគីថៃ ពុំមែនដូចការចុះផ្សាយព័ត៌ មានក្លែងក្លាយ បំភ្លើស បំភ្លៃថាកម្ពុជា ជាអ្នកបំពានថៃនោះឡើយ។ យ៉ាងណាក៏ដោយកម្ពុជារក្សាសិទ្ធិវាយ បក គឺជាការរក្សាសិទ្ធិនូវកិច្ចការពារនូវដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។

​ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយបកចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលនោះឡើយ។ ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm