ប្រទេសអូស្ត្រាលី និងអង់គ្លេស បានចុះហត្ថលេខាលើសន្ធិសញ្ញា «ជាប្រវត្តិសាស្ត្រ» ថ្មីរយៈពេល ៥០ឆ្នាំនៅ ថ្ងៃសៅរ៍ (ទី២៦ ខែកក្កដា)នេះ ដែលនឹងធ្វើឲ្យភាពជាដៃគូនាវាមុជទឹកដើរដោយថាមពលនុយក្លេ អ៊ែររបស់ពួកគេ កាន់តែស៊ីជម្រៅ។
សន្ធិសញ្ញា Geelong នឹងគាំទ្រកម្មវិធីនាវាមុជទឹកសម្រាប់រយៈពេល ៥០ឆ្នាំ រួមទាំងការអភិវឌ្ឍ
នាវាមុជទឹកវាយប្រហារដំណើរការដោយថាមពលនុយក្លេអ៊ែរ (SSN) និង AUKUS (កិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក)។
ក្រសួងការពារជាតិអូស្ត្រាលី បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃ រហូតដល់ ២០ ពាន់លានផោន (២៧ ពាន់លានដុល្លារ) ទៅកាន់ចក្រភពអង់គ្លេស ក្នុងការនាំចេញក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ និងបង្កើតការងាររាប់ម៉ឺនការងារ។
ក្រសួងនេះ នឹងឃើញការកើនឡើងនូវដំណើរទស្សនកិច្ចទៅកាន់កំពង់ផែអូស្ត្រាលីខាងលិច ដោយនាវាមុជទឹកនុយក្លេអ៊ែរ Astute-class របស់ចក្រភពអង់គ្លេស។
ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក បានឯកភាពគ្នាលើកិច្ចព្រមព្រៀង AUKUS ក្នុងឆ្នាំ ២០២១ ដើម្បីផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ចាប់ពីទសវត្សរ៍ក្រោយ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិន នៅឥណ្ឌូ- ប៉ាស៊ីហ្វិក។