ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស នៅប្រទេសស៊ូដង់ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣០នាក់ ក្នុងការវាយលុករយៈពេលពីរថ្ងៃ ទៅលើភូមិមួយ ក្នុងតំបន់ Kordofan ភាគខាងលិចរបស់ប្រទេសនេះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលដែលសង្រ្គាមរវាងកងទ័ពប៉ារ៉ា និងកងទ័ពធម្មតា បានផ្ទុះឡើងដល់ឆ្នាំទី ៣ របស់ខ្លួន តំបន់ Kordofan បានក្លាយជាសមរភូមិដ៏សំខាន់មួយ ដោយទាហាន កំពុងស្វែងរកពង្រឹងការគ្រប់គ្រងរបស់ពួកគេ នៅភាគខាងលិច បន្ទាប់ពីរដ្ឋធានីខាទុំ(Khartoum) បានរបូតពីដៃរបស់ ខ្លួន។

ក្រុមមេធាវីសង្គ្រោះបន្ទាន់ ជាក្រុមមួយដែលបានចងក្រងឯកសារនៃអំពើឃោរឃៅពេញមួយសង្រ្គាមនេះ បាននិយាយថា យុទ្ធជនប៉ារ៉ា បានវាយប្រហារទៅលើភូមិ Brima Rasheed កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ នៅក្នុងការវាយឆ្មក់លើកដំបូង និង ២៧នាក់ផ្សេងទៀតនៅថ្ងៃសុក្រ។
ក្រុមមេធាវី បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ រួមមានស្ត្រី និងកុមារ។
