ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានថ្កោលទោសការហាមឃាត់របស់ចក្រភពអង់គ្លេសលើក្រុមសកម្មជនប៉ាឡេស្ទីនថា ជា «រំខាន» ការប្រើប្រាស់ខុសនៃច្បាប់ប្រឆាំងភេរវកម្មរបស់ចក្រភពអង់គ្លេស ហើយបានជំរុញឲ្យរដ្ឋាភិបាលលុបចោលសកម្មភាពរបស់ខ្លួន។
លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្រេចចិត្តនេះ ហាក់ដូចជាមិនសមហេតុសមផល និងមិនចាំបាច់»។
ការហាមឃាត់ដែលត្រូវបានត្រូវបានដាក់ចេញ នៅក្រោមច្បាប់ភេរវកម្មរបស់ចក្រភពអង់គ្លេសឆ្នាំ ២០០០ បាន ចូលជាធរមាននៅដើមខែនេះ បន្ទាប់ពីសកម្មជនមកពីក្រុមនេះ បានសម្រុកចូលទៅក្នុងមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងត្បូងប្រទេសអង់គ្លេស។
យន្តហោះពីរគ្រឿង ត្រូវបានបាញ់ថ្នាំពណ៌ក្រហម បណ្ដាលឲ្យមានការខូចខាតប្រមាណ ៧,០ លានផោន (៩,៥៥ លានដុល្លារ)។
សេចក្តីថ្លែងការណ៍របស់លោក Turk បានបញ្ជាក់ថា ការហាមឃាត់នេះ បានលើកឡើងពី «ការព្រួយបារម្ភយ៉ាងខ្លាំង ដែលច្បាប់ប្រឆាំងភេរវកម្ម កំពុងត្រូវបានអនុវត្ត ចំពោះសកម្មភាព ដែលមិនមែនជាភេរវកម្មពិតប្រាកដ និងហានិភ័យដែលរារាំងការអនុវត្តស្របច្បាប់នៃសេរីភាពជាមូលដ្ឋាន នៅទូទាំងចក្រភពអង់គ្លេស»។