សម្ដេចក្រឡាហោម ស ខេង ប្រាប់បេក្ខជនក្រុមប្រឹក្សា-ឃុំ​សង្កាត់ត្រូវចុះស្វែងយល់​ជីវភាពពលរដ្ឋ​ដល់តាម​ខ្នងផ្ទះ

2022/01/11 08:13:00 pm        613

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗ ជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។

ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នារាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង គ្រប់លំដាប់ថ្នាក់​ បានរួមកម្លាំង​សាមគ្គីគ្នា​ចូលរួមគាំទ្រ​ដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបង​ទាំងមូល​ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម​ ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ច​ដែល​ថ្នាក់ជាតិ​បានផ្ដល់ជូនមកជាបន្តបន្ទាប់ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការ​ធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ​ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេច បញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ ត្រូវ​ខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត​ជាមួយប្រជាពលរដ្ឋពិសេសការ​ចុះទៅ​តាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម​ ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រ​ដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm