កងកម្លាំងគាំទ្ររដ្ឋាភិបាលរបស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានវាយបកលើ វាយប្រហារទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយក្រុមជីវពលហ៊ួទី ដោយបានកំណត់គោលដៅទៅលើទីតាំងយោធា នៅក្នុងខេត្ត Saada ភាគខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កងកម្លាំងបាននិយាយថា ពួកគេបាន «រារាំងការវាយប្រហារទ្រង់ទ្រាយធំ»ដោយក្រុមហ៊ួទីនៅលើមូលដ្ឋានយោធា Aleb ភាគខាងជើងនៃខេត្ត Saada ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ទាហានរដ្ឋាភិបាល ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខគ្នា ខណៈដែល «យុទ្ធជនសត្រូវរាប់សិបនាក់» ត្រូវបានសម្លាប់ ឬរងរបួស។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា សាកសពរបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី ត្រូវបានគេរកឃើញនៅរាយប៉ាយពាសពេញជ្រលងភ្នំ ក្នុងតំបន់ ហើយរថយន្តយោធាហ៊ួទីចំនួន បីគ្រឿង ត្រូវបានបំផ្លាញ។
