ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន បានប្រឈមនឹងការបំភិតបំភ័យ និងការវាយប្រហារជាថ្មីម្តងទៀត នៅពេលដែលពួកគេ បានប្រមូលផ្តុំគ្នា ដើម្បីទទួលបានជំនួយពីកន្លែងចែកចាយដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។
មុនពេលឧបទ្ទវហេតុនេះកើតឡើង មូលនិធិមនុស្សធម៌អាមេរិកនៅតំបន់ហ្កាហ្សា (GHF) បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងចាប់ផ្តើមព្រឹត្តិការណ៍ចែកចាយជំនួយសម្រាប់ស្ត្រីតែប៉ុណ្ណោះ។
នេះ គឺជាគំនិតផ្តួចផ្តើមដំបូងនៃការផ្តល់ជំនួយនេះ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទោះយ៉ាងណាក៏ដោយ អ្នកស្វែងរកជំនួយ ត្រូវរងការវាយប្រហារដោយស្រ្ពៃយ៍ម្រេច ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង នៅពេលពួកគេ មកដល់។