ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរ: អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងសួសុខទុក្ខប្រជាជនភៀសសឹក ក្នុងខេត្តព្រះវិហារ ព្រមទាំងនាំយកស្បៀងមួយចំនួនចែកជូនប្រជាពលរដ្ឋ។
ទន្ទឹមនោះ ឯកឧត្តម អគ្គលេខាធិការ ក៏បានសិក្សាអំពីតម្រូវការបន្ទាន់ របស់ប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាព។
បន្ទាប់ពីចុះពិនិត្យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ឯកឧត្តម អគ្គលេខាធិការ នឹងដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍ អង្គការអន្តរជាតិ និងស្ថានទូតមួយចំនួន ដើម្បីរៀបចំយុទ្ធសាស្រ្តឆ្លើយតបលើការងារមនុស្សធម៌ ដើម្បីគាំទ្រប្រជាជនភៀសសឹក៕







