ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៧០នាក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍

2025/07/27 07:25:29 pm        92

យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់នៅតំបន់ហ្កាហ្សា ស្របពេលដែលវិបត្តិអត់ឃ្លាននៅក្នុងដែនដីមួយនេះ កាន់តែធ្ងន់ធ្ងរខ្លាំង ក្នុងនោះជនប៉ាឡេស្ទីន បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ។

ប្រភពវេជ្ជសាស្រ្ត បាននិយាយប្រាប់កាសែត Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧១នាក់នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ រួមទាំងមនុស្ស ៤២នាក់ ដែលស្វែងរកជំនួយ ។

ក្រសួងសុខាភិបាលហ្កាហ្សា និយាយផងដែរថា មន្ទីរពេទ្យបានរកឃើញមនុស្ស ៥នាក់បន្ថែមទៀតបានស្លាប់ ដោយសារភាពអត់ឃ្លាន បណ្តាលមកពីការបិទច្រករបស់អ៊ីស្រាអែលនៅដែនដីបិទច្រកមួយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារកង្វះអាហារូបត្ថម្ភកើនឡើងដល់ ១២៧នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងនោះរួមទាំងកុមារ ៨៥នាក់ផងដែរ ។

ស្របពេលកើតមានការខឹងសម្បារនៅទូទាំងពិភពលោកជុំវិញវិបត្តិនៅហ្កាហ្សា កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងផ្អាកការវាយប្រហារលើតំបន់ស៊ីវិល ហើយនិងបើកច្រករបៀងមនុស្សធម៌ ដើម្បីជំរុញឲ្យមានការចែកចាយជំនួយនៅថ្ងៃអាទិត្យនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីស្រាអែលពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ថាតើកន្លែងណាខ្លះនឹងផ្អាកសង្រ្គាមសម្រាប់បុព្វហេតុមនុស្សធម៌ ។

ពួកគេបានដាក់ការស្តីបន្ទោសជាថ្មីម្តងទៀតលើអង្គការសហប្រជាជាតិ(UN) សម្រាប់ការខកខានការចែកចាយជំនួយនៅតំបន់ហ្កាហ្សា គឺជាអំណះអំណាងមួយត្រូវបានច្រានចោលដោយ UN ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារជំនួយផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm