អ្នកដំណើរត្រូវបានគេមើលឃើញជម្លៀសខ្លួនចេញពីយន្តហោះក្រុមហ៊ុនអកាសចរណ៍នៅលើផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិក្រុង Denver កាលពីថ្ងៃសៅរ៍ ស្របពេលផ្សែងបានហុយចេញពីពោះយន្តហោះ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីឃើញអ្នកដំណើរជម្លៀសចេញតាមជណ្តើរសង្រ្គោះបន្ទាន់ទ្វាមុខយន្តហោះ ។
យោងតាមការអះអាងរបស់របស់សេវាកម្មតាមដានយន្តហោះ Flightradar24.com បានឲ្យដឹងថា ជើងហោះហើរ AA3023 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចាប់ផ្តើមហោះហើរនៅវេលាម៉ោង ១ និង ១៥នាទី រសៀល ម៉ោងក្នុងស្រុក មុនពេលឈប់ពាក់កណ្តាលទីនៅលើផ្លូវរត់ ។
អាកាសយានដ្ឋានអន្តរជាតិក្រុង Denver បង្ហោះសារនៅលើគេហទំព័រ X របស់ខ្លួនថា នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Denver និងក្រុមឆ្លើយតបរហ័សអាកាសយានដ្ឋាន បានធ្វើអន្តរាគមន៍ភ្លាមៗ ហើយអ្នកដំណើរនៅលើយន្តហោះទាំងអស់ បានចុះពីលើយន្តហោះ ។
ពួកគេបន្តថា អ្នកដំណើរ ៥នាក់ ត្រូវបានជម្លៀសដោយមានរបួសនៅកន្លែងកើតហេតុ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕