យោងតាងតាមការអះអាងរបស់មន្ទីរសុខាភិបាលតំបន់ Junin បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ៦៦នាក់ បានក្រឡាប់នៅតំបន់ភ្នំ Andes ស្ថិតនៅភាគកណ្តាលប្រទេសប៉េរូ ដោយបានសម្លាប់មនុស្ស ១៨នាក់ និងមនុស្ស ២៤នាក់ផ្សេងទៀត រងរបួស ។
ក្រុមនគរបាល ក្រុមពន្លត់អគ្គិភ័យ និងក្រុមអ្នកស្រុក បានចូលរួមប្រតិបត្តិការជួយសង្រ្គោះ ។

អ្នករស់រានពីគ្រោះថ្នាក់នេះនិយាយថា បញ្ហាម៉ាស៊ីន បណ្តាលឲ្យគ្រោះថ្នាក់នកើតឡើង ។
រូបភាពវីដអូឃ្លីបដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ឃើញរថយន្តក្រុងក្រឡាប់ផ្ងារពោះ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមនគរបាលជព្យាយាសង្រ្គោះអ្នករងរបួស ។
វាមិនមែនជាឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តក្រុងលើកដំបូងនោះទេនៅឆ្នាំ ២០២៥នេះ នៅប្រទេសប៉េរូ ជាក់ស្តែងកាលពីថ្ងៃទី ៣ ខែមករា ដើមឆ្នាំនេះ រថយន្តក្រុងមួយគ្រឿងទៀតបានធ្លាក់ចចូលក្នុងទន្លេ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងមនុស្ស ៣២នាក់ផ្សេងទៀត រងរបួស ។
ការសិក្សាមួយដោយការិយាល័យរដ្ឋអាជ្ញា បានរកឃើញថា អ្នកបើកបរធ្វេសប្រហែស និងការបើកក្នុងល្បឿនលឿនហួសប្រមាណ គឺជាដើមហេតុនាំឲ្យកើតមានគ្រោះថ្នាក់ទាំងអស់នេះ ៕
