ក្រុមសេនាសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងបរិភោគ និងឧបភោគទៅចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកពីការឈ្លានពានរបស់សៀម នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ ខណៈអំណោយទាំងនេះ គឺបានមកពីបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស។
អំណោយដែលក្រុមសេនាសន្តិភាព យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពជួរមុខរត់ភៀសសឹកនេះ រួមមាន៖ អង្ករចំនួន៣០០ការ៉ុង ដោយមួយការ៉ុងមានទម្ងន់ ១៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកត្រីចំនួន១៥០យួរ សាច់ក្រក់ចំនួន២០០គីឡូក្រាម ទឹកសុទ្ធចំនួន២៥០០យួរ រួមទាំងថវិកាមួយចំនួនផងដែរ៕






