អនុរដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក Nattaphon Narkphanit នៅថ្ងៃអាទិត្យ ២៧ កក្កដា នេះ បាននិយាយបំភ្លឺថា រដ្ឋាភិបាលរបស់ប្រទេសថៃ មិនបានឆ្លើយ "យល់ព្រម" ច្បាស់លាស់ តបទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីយប់ថ្ងៃសៅរ៍ ដែលស្នើបទឈប់បាញ់ជាបន្ទាន់រវាងជម្លោះថៃ-កម្ពុជា ដែលភាគីថៃជាអ្នកបង្កឡើងនោះទេ។
យោងតាមលោក Nattaphon បានឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai គ្រាន់តែប្រាប់លោក Trump ថា ប្រទេសថៃនឹងពិចារណាលើសំណើបទឈប់បាញ់នេះតាមរយៈយន្តការដែលបានបង្កើតឡើង និងដំណើរការជាប្រព័ន្ធប៉ុណ្ណោះ។
ប្រភព៖ The Nation