សារព័ត៌មានឥណ្ឌា ANI បានរាយការណ៍នៅថ្ងៃអាទិត្យ (២៧ កក្កដា) នេះដោយដកស្រង់សម្តីស្នងការអង្គភាពក្នុងតំបន់ លោក Vinay Shankar Pandey ថា មនុស្សយ៉ាងហោចណាស់ ៦នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុរត់ជាន់សង្កត់គ្នា បន្ទាប់ពីហ្វូងមនុស្សដ៏កុះករបានប្រមូលផ្តុំគ្នានៅប្រាសាទឈ្មោះថា Mansa Devi ក្នុងទីក្រុង Haridwar ភាគខាងជើងប្រទេសឥណ្ឌា។
នាយករដ្ឋមន្រ្ដីប្រចាំរដ្ឋ Uttarakhand ភាគខាងជើងឥណ្ឌា បានបង្ហោះលើបណ្ដាញសង្គម X ថា នគរបាលក្នុងតំបន់ និងក្រុមជួយសង្គ្រោះផ្សេងទៀត បានទៅដល់កន្លែងកើតហេតុ ហើយកំពុងចូលរួមក្នុងប្រតិបត្តិការសម្រាលបន្ទុក និងជួយសង្គ្រោះ។ របាយការណ៍ ANI បានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
គួរឱ្យដឹងថា ឥណ្ឌាមានប្រវត្តិគ្រោះថ្នាក់ជាញឹកញាប់ពាក់ព័ន្ធនឹងហ្វូងមនុស្សច្រើនប្រជ្រៀតជាន់គ្នាបែបនេះ។ កាលពីខែមករា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានស្លាប់ក្នុងពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយ ក្នុងពេលដែលមនុស្សរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីមុជទឹកពិសិដ្ឋ។ កាលពីខែមិថុនា ឥណ្ឌា ក៏បានមើលឃើញមនុស្សយ៉ាងហោចណាស់ ១១នាក់ បានស្លាប់នៅក្នុងភាពចលាចលនៃហ្វូងមនុស្សនៅខាងក្រៅកីឡដ្ឋានកីឡាមួយ៕