ចំហេះព្រៃកំពុងគំរាមកំហែងទីក្រុងធំបំផុតទីបួនរបស់ទួរគី ខណៈអ្នកស្រុកសម្រុកជម្លៀសខ្លួនចេញ

2025/07/28 12:01:17 am        142

ចំហេះព្រៃដែលបានលេបត្របាក់ផ្នែកជាច្រើននៅទួរគី អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ បានបន្តគំរាមកំហែងដល់ទីក្រុងធំបំផុតទីបួនរបស់ប្រទេសគឺទីក្រុង Bursa គិតត្រឹមព្រឹកថ្ងៃអាទិត្យ (២៧ កក្កដា) បណ្តាលឱ្យមនុស្សម្នារាប់រយនាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ចំហេះពេញមួយយប់លើព្រៃភ្នំជុំវិញក្រុង Bursa នៅភាគពាយព្យទួរគី បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយពន្លឺពណ៌ក្រហមច្រាលគ្របដណ្ដប់ផ្ទៃមេឃពេលយប់ នៅជាយភាគខាងកើតក្រុង។

ការិយាល័យអភិបាលក្រុង Bursa បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យនេះថា មនុស្សប្រមាណជិត ១.៨០០នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពពីភូមិនានាទៅភាគឦសាន ខណៈក្រុមពន្លត់អគ្គិភ័យជាង ១.១០០នាក់ បន្តទប់ស្កាត់អណ្តាតភ្លើង។ ផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុង Bursa ទៅកាន់រដ្ឋធានីអង់ការ៉ា ត្រូវបានបិទ ខណៈព្រៃឈើជុំវិញនោះត្រូវដុតបំផ្លាញខ្ទេចខ្ទី។

គិតត្រឹមព្រឹកថ្ងៃអាទិត្យដដែលនេះ ខ្យល់បក់មិនសូវខ្លាំងបាននាំមកនូវភាពធូរស្បើយខ្លះដល់ក្រុមពន្លត់អគ្គិភ័យ ដែលបានបន្តខិតខំប្រឹងប្រែងរបស់ខ្លួន តែទោះយ៉ាងនេះក្ដី វីដេអូទូរទស្សន៍ទួរគីបានបង្ហាញឱ្យឃើញពីទេសភាពពោរពេញដោយកម្ទេចកម្ទីផេះផង់ពីតំបន់ភ្នំ ជាទីដែលធ្លាប់មានកសិដ្ឋាន និងព្រៃស្រល់យ៉ាងស្រស់ស្អាតពីមុន។ គួរបញ្ជាក់ថា ទួរគីបានរងការវាយប្រហារដោយចំហេះព្រៃជារៀងរាល់ថ្ងៃ ចាប់តាំងពីចុងខែមិថុនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm