អាមេរិក និងប្លុកអឺរ៉ុប បញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ជាមួយកិច្ចព្រមព្រៀងបន្ទាបពន្ធមកត្រឹម ១៥%

2025/07/28 04:02:33 pm        293

សហរដ្ឋអាមេរិក បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខណ្ឌមួយជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ដោយការបន្ទាបពន្ធនាំចូលមកត្រឹម ១៥% លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប - ថយចុះពាក់កណ្តាលនៃអត្រាការគំរាមកំហែង ៣០% ពីមុន - និងបញ្ចៀសសង្គ្រាមពាណិជ្ជកម្មកាន់តែធំរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលមានចំនួនជិតមួយភាគបីនៃពាណិជ្ជកម្មពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីកិច្ចព្រមព្រៀងនេះ នៅឯទីលានវាយកូនហ្គោលដ៏ប្រណីតរបស់លោក Trump នៅភាគខាងលិចដែនដីស្កុតឡែន របស់ចក្រភពអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំរយៈពេល ១ម៉ោងដែលបានជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ បន្ទាប់ពីការចរចាអស់ជាច្រើនខែ។

លោក Trump ប្រាប់អ្នកយកព័ត៌មានថា "លោកគិតថានេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មាន" ដោយសាទរចំពោះគម្រោងវិនិយោគរបស់ប្លុកអឺរ៉ុបចំនួន ៦០០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក និងបង្កើនការទិញថាមពល និងគ្រឿងយុទ្ធោករណ៍យោធារបស់ទីក្រុងវ៉ាស៊ីនតោនកាន់តែច្រើន។ ដោយពណ៌នាលោក Trump ថាជាអ្នកចរចាដ៏ស្វិតស្វាញ លោកស្រី Von der Leyen បាននិយាយថា ពន្ធ ១៥% នេះត្រូវអនុវត្ត "ទូលំទូលាយ" ហើយក្រោយមកប្រាប់អ្នកសារព័ត៌មានថា អត្រាថ្មីនេះគឺ "ល្អបំផុតដែលអឺរ៉ុបអាចទទួលបាន"។

ខណៈពន្ធថ្មីនេះអនុវត្តចំពោះទំនិញភាគច្រើន រួមទាំងឧបករណ៍អេឡិចត្រូនិក និងឱសថ តែក៏មានករណីលើកលែងដែរ ដោយសហរដ្ឋអាមេរិកនឹងរក្សាការដំឡើងពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម។ ទោះយ៉ាងនេះក្ដី ពន្ធដែកថែប និងអាលុយមីញ៉ូមនេះនៅតែអាចធ្លាក់ចុះទៀតនៅពេលក្រោយ ដោយលោកស្រី Von der Leyen បានបង្ហើបថា ពន្ធនេះអាចត្រូវបានជំនួសដោយប្រព័ន្ធកូតាផ្សេងៗ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm