ចិនប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដើរតួនាទីដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា

2022/01/11 10:09:53 pm        643

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការបរទេសខ្លួន បានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដើរតួនាទីដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ខណៈដំណោះស្រាយជាជំហានដំបូងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កាជាវិជ្ជមាន។

យោងតាមគេហទំព័ររបស់ក្រសួងការបរទេសចិន ស្តីពីលទ្ធផលសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ ​បានលើកឡើងថា លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន​ បានថ្លែងថា ប្រទេសចិន គាំទ្រ​អាស៊ានក្នុងការដោះស្រាយបញ្ហាទាក់ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា ឲ្យបានត្រឹមត្រូវស្របតាម «វិធីសាស្ត្ររបស់អាស៊ាន» និងអនុវត្តដោយជោគជ័យ នូវគោលការណ៍កុងសង់ស៊ីស ៥ចំណុច ក្រោមក្របខណ្ឌអាស៊ាន ខណៈមីយ៉ាន់ម៉ា​គឺ​ជា​សមាជិក​នៃគ្រួសារអាស៊ាន​ផងដែរនោះ។

លោក Wang Wenbin បានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជា​ប្រធាន​ប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម ​និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ​គ្រប់គ្រង​ការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា ​តាមរយៈការសន្ទនានយោបាយ និង​ការស្តារស្ថិរភាព ​និងការសម្រេច​បាននូវការអភិវឌ្ឍ​នៅដំណាក់កាលដំបូង។

សូមបញ្ជាក់ថា ក្នុងតំណើរទស្សនកិច្ចរបស់សម្តេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧កន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរក​ដំណោះស្រាយ​សន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបានគឺថ្នាក់ដឹកនាំ​របប​យោធា​របស់មី​យ៉ាន់ម៉ា ​គឺលោក មីន អោងឡាំង ​សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ​ទទួលយករាល់ជំនួយសម្រាប់ជួយ​ដល់ពលរដ្ឋរបស់ខ្លួន គាំទ្រ​ប្រេសិត​ពិសេសរបស់ប្រធានអាស៊ានលើ​ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​និងលទ្ធផលជាច្រើនទៀត។

យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមាន​គោលដៅ​តែ២គត់​ដែលសំខាន់ ​គឺទី១.ស្វែងរក​ការ​ចរចា​ឲ្យមានការឈប់បាញ់ និងទី២ គឺ​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់ជនជាតិមីយ៉ាន់ម៉ា ​ដែល​កំពុងរងគ្រោះដោយសារការប្រឈម​នឹង​អត់​អាហារជាដើមនោះ។

ប្រភពពីគេហទំព័ររបស់ក្រសួងការបរទេសចិននេះ ​បានលើកឡើងទៀតថា ចិន​សូមកោតសរសើរ​ចំពោះ​ការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ា ​ក្នុងការ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់ប្រេសិតពិសេស របស់អាស៊ាន ​ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ​និងធ្វើការឆ្ពោះទៅ​រក​ការព្រមព្រៀងប្រកប​ដោយ​ប្រសិទ្ធភាព ​រវាងផែនទីបង្ហាញផ្លូវ ​៥ចំណុចរបស់មីយ៉ាន់ម៉ា ​និង​គោលការណ៍​កុងសង់ស៊ីស ៥ចំណុច​របស់អាស៊ានផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm