ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។
ឯកឧត្តមបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។
បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភាឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីត សង្គ្រាមនោះគ្រាប់បែក MK-82 ចំនួន ៩១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះគ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ!
ឯកឧត្តមបញ្ជាក់៖«ប្រាសាទវិហារ ជាទីតាំងដ៏សក្តិសិទ្ធបំផុត សូម្បីតែអតីត ព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ»៕
Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.
Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war, MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site.