មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ខណៈភ្លៀងធ្លាក់ខ្លាំងបន្តកើតមាននៅជុំវិញរដ្ឋធានីចិន

2025/07/28 05:54:05 pm        174

ក្រុមអាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅជុំវិញទីក្រុងប៉េកាំង និងខេត្តក្បែរៗនោះនៅភាគខាងជើងប្រទេសចិន នាថ្ងៃចន្ទ (២៨ កក្កដា) នេះ កំពុងតែបន្តកើតមានយ៉ាងខ្លាំងក្លា ដោយបង្កើនហានិភ័យនៃគ្រោះមហន្តរាយជាច្រើនរួមទាំងបំណាក់ដី និងទឹកជំនន់យ៉ាងគំហុក ខណៈមនុស្សជាង ៤.០០០នាក់ ត្រូវបានជម្លៀសចេញពីគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព។

ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារតំបន់ជាយក្រុងភាគពាយព្យ Miyun ក្នុងទីក្រុងប៉េកាំង បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី ហើយភូមិជាច្រើនត្រូវបានរងផលប៉ះពាល់។

ភាគខាងជើងប្រទេសចិន បានជួបប្រទះនូវជំនន់ទឹកភ្លៀងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបង្ហាញថា ទីក្រុងដែលមានប្រជាជនច្រើន រួមទាំងទីក្រុងប៉េកាំងផងដែរ ងាយរងគ្រោះទៅនឹងហានិភ័យទឹកជំនន់។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានផ្សារភ្ជាប់កំណើនភ្លៀងធ្លាក់នៅភាគខាងជើងដែលស្ងួតហួតហែងរបស់ប្រទេសចិននេះ ទៅនឹងការឡើងកម្ដៅផែនដី។

ក្រសួងធនធានទឹកចិន ចេញការព្រមានពីទឹកជំនន់ទៅកាន់ខេត្ត និងតំបន់ចំនួន១១ រួមទាំងទីក្រុងប៉េកាំង និងខេត្ត ហឺប៉ី (Hebei) ដែលនៅជិតខាង សម្រាប់ទឹកជំនន់យ៉ាងគំហុកពីទន្លេ និងតំបន់ជម្រាលភ្នំ។ ព្យុះភ្លៀងនេះគឺជាផ្នែកមួយនៃគំរូទូលំទូលាយនៃអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងប្រទេសចិន ដោយសារតែខ្យល់មូសុងនៅអាស៊ីបូព៌ា ដែលបានបង្កការរំខានដល់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm