ប្រទេសស៊ីរី នឹងរៀបចំការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីការដួលរលំរបបលោក al-Assad

2025/07/28 06:37:37 pm        221

ប្រធានស្ថាប័នដែលមានភារកិច្ចរៀបចំដំណើរការបោះឆ្នោតបាននិយាយថា ប្រទេសស៊ីរី នឹងរៀបចំការបោះឆ្នោតសភានៅខែកញ្ញា ខាងមុខ។ លោក Mohammed Taha al-Ahmad ប្រធានគណៈកម្មាធិការជាន់ខ្ពស់សម្រាប់ការបោះឆ្នោតសភាប្រជាជន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA កាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១៥ និងទី ២០ ខែកញ្ញា។

វានឹងក្លាយជាលើកដំបូងដែលត្រូវបានធ្វើឡើងនៅក្រោមអាជ្ញាធរថ្មីរបស់ប្រទេសបន្ទាប់ពីការដួលរលំអតីតប្រធានាធិបតី លោក Bashar al-Assad នៅក្នុងការវាយលុករបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោរកាលពីក្នុងខែធ្នូ។ មួយភាគបីនៃអាសនៈទាំង២១០ នឹងត្រូវបានតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ហើយនៅសល់នឹងត្រូវបានបោះឆ្នោតជ្រើសរើស។

នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយគេហទំព័រព័ត៌មាន Erem News សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Hassan al-Daghim បាននិយាយថា មណ្ឌលបោះឆ្នោតមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងខេត្តនីមួយៗរបស់ប្រទេសស៊ីរី។

រដ្ឋធម្មនុញ្ញបណ្តោះអាសន្នដែលចុះហត្ថលេខាដោយ លោក al-Sharaa កាលពីខែមីនា បានអំពាវនាវឱ្យបង្កើតគណៈកម្មាធិការប្រជាជនដើម្បីបម្រើជាសភាបណ្តោះអាសន្នរហូតដល់រដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍ត្រូវបានអនុម័ត ហើយការបោះឆ្នោតសកលត្រូវបានធ្វើឡើង ជាដំណើរការដែលអាចចំណាយពេលច្រើនឆ្នាំ។

ការប្រកាសការបោះឆ្នោតដែលនឹងខិតជិតមកដល់ ធ្វើឡើងនៅពេលដែលប្រទេសនេះមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងនៅក្នុងទស្សនៈរបស់ខ្លួនចំពោះអាជ្ញាធរថ្មីក្នុងទីក្រុងដាម៉ាស បន្ទាប់ពីអំពើហិង្សាខាងនិកាយសាសនាបានផ្ទុះឡើងនៅក្នុងខេត្ត Suwayda ភាគខាងត្បូង កាលពីដើមខែនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm