កម្មកររោងចក្រគាំទ្រកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ខណៈកំពុងតតាំង​ការពារ​បូរណ​ភាព​ទឹកដី

2025/07/28 06:48:48 pm        470

ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពដែនដី ដែលបង្ហាញ​ពី​ភាព​រួបរួម​ជាធ្លុង​មួយ ​នៃ​ខឿន​ការ​ពារ​ជាតិ​របស់កម្ពុជា កម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ បាន​ចូល​​រួម​ជា​ថវិកា​ផ្ទាល់​ខ្លួន ដើម្បីជូនដល់កងទ័ពជួរមុខ និងសម្រាប់ជួយសម្រួលការលំបាក​របស់​ប្រជា​​ពលរដ្ឋ​ភៀស​សឹកម​កកន្លែងទីទួលសុវត្ថិភាព។

លោក ផល ចិត្រា ប្រធានសហជីពដើម្បីសិទ្ធិការងារ នៃរោងចក្រកាត់ដេរ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៨ ខែ​កក្កដានេះថា តាមរយៈមូលនិធិសហភាពពលកម្មជាតិកម្ពុជា គឺឃើញ​មាន​ការ​ចូលរួ​ម​ជា​បន្ត​បន្ទាប់​របស់​កម្មករ-កម្មការិនី ដើម្បីបង្ហាញ​អំពី​មនោសញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ការ​ចូល​រួម​គាំទ្រ​ស្មារតី​ស្នេហាជា​តិមាតុភូមិរបស់បងប្អូនវីរកងទ័ព ដែលបាននិង​កំពុង​ឈរ​ជើង​ការពារ​ទឹក​ដី​នៅ​តាម​ខ្សែប​ន្ទាត់ព្រំដែន និងប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន។

ជាមួយសកម្មភាព និងទឹកចិត្តដ៏ល្អប្រពៃនេះ កម្មករ កម្មការិនី បាននិយាយឱ្យដឹងថា ទោះ​បី​ជា​មមា​ញឹក​ការងារនៅឆ្ងាយក៏ពិតមែន ប៉ុន្តែអារម្មណ៍ពួក​គា​ត់​គឺ​តែង​តែ​នឹក​ដល់​អំពី​សុខ​ទុក្ខ​របស់​កង​ទ័ព​ជួរ​មុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ការ​ចាក​ចេញ​ពី​ភូមិ​ស្រុក​គេហដ្ឋាន​របស់ពួកគាត់។

ពាក់ព័ន្ធទៅនឹងមូលនិធិនេះ សហជីពដើម្បីសិទ្ធិការងារ សង្ឃឹមជឿជាក់ថា នឹងមាន​ការ​ចូល​រួម​គាំទ្រ​ពី​កម្មករ កម្មការនីរោងចក្រទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​វីរកងទ័ពដ៏អង់អាចក្លាហាន និងប្រជាពលរដ្ឋដែលជំលៀសពីតំបន់ព្រំដែន។ សហជីព​ដើម្បី​សិទ្ធិ​ការងារ បានបញ្ជាក់ឱ្យដឹងទៀតថា ការចូលជាមួយ​មូល​និធិ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ​នឹងត្រូវយកទៅដោយផ្ទាល់ដើម្បីប្រគល់ជូនកងទ័ព និងប្រជាពលរដ្ឋដោយផ្ទាល់ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm