ប្រជាពលរដ្ឋភៀសសឹក​ ៥០០០​ គ្រួសារ​ ទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន

2025/07/28 09:58:50 pm        160

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដោយថ្នាក់ដឹកនាំ​ និងភរិយាថ្នាក់​ដឹកនាំ បានអញ្ជេីញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន៥០០០គ្រួសារ​ មកពីឃុំចំនួន៦ក្នុងចំណោមឃុំទាំង៨នៃស្រុកជាំក្សាន្តខេត្តព្រះវិហារ​ ។

យោងតាមរបាយការណ៍ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ និងជាប្រធានគណ:កម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ បានឲ្យដឹងថា​ ៖​  មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់​ បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។

ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង១៩,៩៤៣នាក់។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែងជាមួយលោកយាយលោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសគ្រួសារដោយសារសង្គ្រាម។ ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួបលោកយាយលោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធាន​ បានបញ្ជាក់ថា​ ៖​ ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា​ នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា​ ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅតាមបន្ទាត់ព្រំដែនដែលរងគ្រោះដោយគ្រាប់ផ្លោងរបស់កងទ័ពឈ្លានពានសៀម​ តាំងពីថ្ងៃទី២៤​ ខែកក្កដា រហូតមកដល់ពេលនេះ ធ្វេីបាត់បង់សេចក្តីសុខ​ សុភមង្គល​ ក្នុងក្រុមគ្រួសារ​ និងការសិក្សារបស់កូនៗចៅៗ​ ។

ដោយមេីលឃេីញពីទុក្ខលំបាកវេទនាទាំងអស់នេះហេីយ​ ទេីបថ្ងៃនេះ កក្រក​ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងសម្ភារ:ប្រេីប្រាស់មួយចំនួនជូនបងប្អូននាពេលនេះ​ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។ប្រជាពលរដ្ឋភៀសសឹកដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ និងការគិតគូរ​ សម្តេចប្រធាន​ពីជិវភាពរស់នៅរបស់ពួកដោយមិនទុកពួកគាត់ចោល​។ ពួកគាត់បន្តថា​ មានតែមាតាមនុស្សធម៌នៃកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចគតិព្រឹទ្ធបណ្ឌិត បានស្នើសុំទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមន្ទីរទាំង២៥ រាជធានីខេត្ត បង្កើតការិយាល័យទំនាក់ទំនង ជួយរកការងារជូនពលករមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានការងារធ្វើឡើងវិញ មានប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់ពួកគាត់ផងដែរ។ ហើយសម្ដេចប្រធានស្នើរសុំទៅដល់ពលករ ដែលទើបត្រឡប់មកសូមកុំត្រឡប់ទៅប្រទេសថៃវិញ។ ព្រោះជនជាតិថៃមិនស្រឡាញ់យើងនោះទេ ពួកគេមើលងាយយើងគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរសម្ដេចបានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅទីនេះ ថែរក្សាសុខភាពឱ្យបានល្អ ពិសារទឹកដាំឆ្អិន ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ កុំឱ្យកុមារតូចៗលេងទឹកចៀសចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។សូមជម្រាបថា​ ៖​ អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសារៗ​ ទទួលបាន​ អង្ករ​ ៣០​ គីឡូ​ មី១កេស​ ត្រី១០កំប៉ុង​ ទឹកស៉ីអ៉ីវ៣ដប​ ទឹកត្រី៣ដប​ ឃីត១​ (​ មុងក្រមា​ ភួយ​ សារុង​ )​ សាប៊ូដុសខ្លួន១ដប​ ម្សៅសាប៊ូ១គីឡូក្រាម​ ថ្នាំដុសធ្មេញមួយទីប​ ច្រាស់ដុះធ្មេញ១ដេីម​ និងថវិកា​ ៥ម៉ឺន​ អំណោយជាស្បៀង សម្ភារ​:​ និងថវិកា​ទាំងនេះគឺជា ជាអំណោយបានមកពីសប្បុរសជន​ក្នុងឱកាសទិវា 8 ឧសភា។

សម្រាប់ទែយ្យទានប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ២០០គីឡូក្រាម, មី១០កេស, ស្ករស១០ គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, សាច់ក្រក១២ គីឡូ ក្រាម, ត្រីងៀត ១២គីឡូក្រាម និងថវិកា៥លានរៀល។ ប្រគេន ព្រះចៅអធិការវត្តពោធិ៍៥ពាន់ដើម នូវបច្ច័យ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។ ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ចំនួន ១០.០០០ ដុល្លារទៀត សម្រាប់ចូលរួមកសាងព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍៥ពាន់ដើម ផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូអមដំណើរ ក៏មានសទ្ធាជ្រះថ្លាចូលរួមកសាងបន្ថែម ក្នុងនោះមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ ថវិកា២០លានរៀល, ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ជឹង ធានសេង ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ម៉ម វណ្ណឌី ថវិកា ៤០លានរៀល, លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម អ៊ុត ឈន និងលោកជំទាវ ថវិកា ១ពាន់ដុល្លារ, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ហ៊ីវ គីមហេង និងលោកជំទាវ លឹម ស្រីពៅ ព្រមទាំងបុត្រនិងចៅ ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ឯក ឃុនឌឿន ថវិកា ១ពាន់ដុល្លារ, លោក សេង ទាំងវៀង និងភរិយា ១ពាន់ដុល្លារ, និងសប្បុរសជន ៥រូបទៀត ថវិកា ៥ពាន់ដុល្លារ។

សូមជម្រាបជូនថា ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់បន្តក្នុងប្រតិបត្តិការជួយដល់ជនភៀសសឹកផងដែរ៕

អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm