ទីភ្នាក់ងារ IAEA៖ ការបាញ់ផ្លោង ឬវាយប្រហារដោយយានដ្រូន នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ មិនត្រូវកើតឡើងទេ

2025/07/28 10:15:14 pm        49

ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបាញ់ផ្លោង ឬការវាយប្រហារដោយយានដ្រូន នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ មិនត្រូវកើតឡើងទេ បន្ទាប់ពីមានការរាយការណ៍អំពីការវាយប្រហារយោធាបន្ថែមទៀត ទៅលើគោលដៅនានា នៅក្នុងទីក្រុង Enerhodar ជាកន្លែងដែលសមាជិកបុគ្គលិកភាគច្រើននៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) រស់នៅ។

លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ដែលមានមូលដ្ឋាននៅ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ត្រូវបានគេជូនដំណឹងអំពីការវាយប្រហារ ហើយត្រូវបានគេនាំទៅកន្លែងចំនួនពីរក្នុងទីក្រុងនេះ កាលពីថ្ងៃសៅរ៍ ដើម្បីសង្កេតមើលការខូចខាតដែលបណ្តាលមកពីការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូន កាលពីថ្ងៃសុក្រ រួមទាំងអគារដែលពួកគេបានឃើញកម្ទេចកម្ទី និងបង្អួចអគារបានបាក់បែក។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមការងាររបស់ IAEA មិនអាចបញ្ជាក់ភ្លាមៗពីពេលវេលាពិតប្រាកដ ឬមូលហេតុនៃការខូចខាតនោះទេ។

យោងតាមព័ត៌មានដែលផ្តល់ដោយរោងចក្របានឲ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាល ZNPP ដែលមានទីតាំងនៅខាងក្រៅទីតាំងនោះ ក៏ត្រូវបានគេកំណត់គោលដៅជាច្រើនដងផងដែរ ក្នុងឆ្នាំនេះ។ លើសពីនេះទៅទៀតនោះ ក្រុមការងារ IAEA ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន ពីការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង នៅកន្លែងផ្សេងទៀត ក្នុងទីក្រុង Enerhodar ដែលស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP)។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        13
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm