ប្រធានសភាអាមេរិក និយាយការពារអ៊ីស្រាអែល ស្របពេលវិបត្តិភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា

2025/07/28 11:04:32 pm        60

ប្រធានសភាអាមេរិក លោក Mike Johnson កាលពីថ្ងៃអាទិត្យ (២៧ កក្កដា) បានហៅរូបភាពទុក្ខវេទនារបស់ពលរដ្ឋអត់ឃ្លាននៅតំបន់ហ្កាហ្សាស្រ្ទីប ថា "គួរឱ្យអាណិតណាស់" ប៉ុន្តែបាននិយាយការពារសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនថា ក្រុមប៉ាឡេស្ទីនហាម៉ាស គឺជាអ្នកលួចជំនួយស្បៀងអាហារសម្រាប់ជនស៊ីវិល ទោះបីជាយោធាអ៊ីស្រាអែល ថារកមិនឃើញភស្តុតាងក៏ដោយ។

លោក Johnson បានប្រាប់ទូរទស្សន៍ NBC ថា "រូបភាពទុក្ខវេទនាគួរឱ្យបារម្ភ និងសោកស្ដាយណាស់ គ្រប់គ្នាចង់បានសន្តិភាពនៅក្នុងតំបន់នោះ" បន្ទាប់ពីអ្នកធ្វើបទសម្ភាសន៍បានបង្ហាញរូបភាពកុមារហ្កាហ្សា ដែលស្រេកឃ្លាន និងបានចោទសួរការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការផ្អាកប្រតិបត្តិការយោធា ស្របពេលមានការតវ៉ាជាអន្តរជាតិជុំវិញវិបត្តិអត់ឃ្លាន។

លោក Johnson និយាយការពារសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោនថា “នេះជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា៖ ចាប់តាំងពីសង្រ្គាមចាប់ផ្តើមមក អ៊ីស្រាអែលបានផ្តល់អាហារពេញរថយន្តជាង ៩៤.០០០គ្រឿង ដែលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្ស ២លាននាក់សម្រាប់ពេល ២ឆ្នាំឱ្យហ្កាហ្សា ប៉ុន្តែក្រុមហាម៉ាស បានលួចស្បៀងអាហារក្នុងចំនួនដ៏ច្រើនលើសលប់"។

ប្រធានសភារូបនេះបន្តទៀតថា "ក្នុងឆ្នាំ២០២៤ ក្រុមហាម៉ាស ចំណេញជាង ៥០០លានដុល្លារ ក្នុងជំនួយស្បៀងអាហារដែលត្រូវលួចនោះ"។ ផ្ទុយពីការលើកឡើងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលបានទទួលស្គាល់ថា ពុំមានភស្តុតាងណាមួយដែលថាក្រុមហាម៉ាស់លួចជំនួយមនុស្សធម៌ជាប្រព័ន្ធ ដែលផ្តល់ដោយអង្គការសហប្រជាជាតិ អំឡុងពេលសង្រ្គាមនៅលើតំបន់ហ្កាហ្សានោះទេ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm