ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភព លោកទាំងមូល

2025/07/28 11:07:54 pm        187

(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនមិន មែនគ្រាន់តែជាការបទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។ ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគ យល់គ្នារវាងអាជ្ញាធរមីន អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ (GPI) និងអង្គការដោះមីនកម្ពុជា (CSHD) ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ន។

ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យសកម្មភាពមីន ជាការរួមចំណែកក្នុងការលើកកម្ពស់មិនត្រឹមតែផ្តល់សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព គាំទ្រដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាដើម។ 

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ តាមរយៈការរួមចំណែកក្នុងការដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសូមកោតសរសើរ និងវាយតម្លៃចំពោះការគាំទ្ររបស់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានផ្តល់នូវទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះអាយុជីវិត ការស្តារសហគមន៍ឡើងវិញ ការបង្កើតសេចក្តីសង្ឃឹមថ្មី និងកសាងភាពថ្លៃថ្នូរ ជាពិសេសរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាចិត្តកសាងអនាគតមួយដែលប្រជាជនកម្ពុជាគ្មានការភ័យខ្លាចពីគ្រាប់មីន។ 

ពិធីនេះ ប្រព្រឹត្តិទៅនៅទីស្នាក់អាជ្ញាធរមីន ដែលចុះហត្ថ លេខាដោយ អាជ្ញាធរមីន តំណាងដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ តំណាងដោយ លោក Lee Jongsun អនុប្រធាន និងអង្គការដោះមីនកម្ពុជា តំណាងដោយ លោកស្រី អ៊ឹង សុខចេង នាយិការប្រតិបត្តិ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការជំរុញលទ្ធភាពទទួលបានដីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm