ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករ ដែលត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ

2025/07/28 11:41:44 pm        180

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំយកសម្ភារៈចាំបាច់មួយចំនួន ដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

​ពិធីប្រគល់អំណោយខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមសាស្ត្រាចារ្យទីប្រឹក្សា លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស លោក លោកស្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

 ថ្ងៃនេះតាមរយៈការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា និងសហការី ព្រមទាំងបុគ្គលិក និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត បានរួបរួមគ្នានាំយកនូវសម្ភារៈចាំបាច់មួយចំនួនដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ យើងទាំងអស់គ្នាពិតជាចង់បានសន្តិភាពណាស់ ដោយព្រោះសង្គ្រាមតែងនាំមកនូវការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានា សិស្សានុសិស្សបាត់បង់ការសិក្សា ប្រជាជនស៊ីវិលបាត់បង់ផ្ទះសម្បែង បាត់បង់ការងារ បាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព បញ្ហាសុខភាព និងអនាម័យ កើតមានឡើង ជាពិសេសអ្វីដែលយើងទាំងអស់គ្នាតែងខ្លាចបារម្ភពីផលវិបាក ដែលកើតមានឡើងនោះគឺសង្គ្រាមបានបំផ្លាញអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងទាហានដែលតស៊ូប្រយុទ្ធលើសមរភូមិ បន្សល់ទុកនូវកូនកំព្រា ស្ត្រី មេម៉ាយដែលគួរឱ្យឈឺចាប់ និងខ្លោចផ្សារជាទីបំផុត។ ពេលវេលានេះ គឺជាពេលដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នា ក្រោមស្មារតី ខ្មែរតែមួយ។ មន្ទីរពេទ្យកាល់ម៉ែត ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិ និងជាមន្ទីរពេទ្យ ចងសម្ព័ន្ធមេត្រីភាពរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានផ្តល់ការគាំទ្រជានិច្ច ដោយយើងបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសវះកាត់ និងរថយន្តសាមុយចំនួន ០១ គ្រឿង មកជួយភ្លាមៗតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងបានបញ្ជូន ឱសថសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការងារវះកាត់ និងសង្គ្រោះបន្ទាន់។ នាថ្ងៃ នេះយើងបាននាំមកជូនឱសថបរិក្ខារពេទ្យបន្ថែមសម្រាប់ជូនរដ្ឋបាលខេត្តបាត់ដំបង ដែលមានតម្លៃ 4,813.60$ (បួនពាន់ ប្រាំបីរយដប់បីដុល្លារអាមេរិក និងហុកសិបសេន) និងឃីត(Kit)ចំនួន 600 គិតជាទឹកប្រាក់ស្មើនឹង 13,945.78$ (ដប់បីពាន់ ប្រាំបួនរយសែសិបប្រាំដុល្លារអាមេរិក និងចិតសិបប្រាំបីសេន)។ មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះតម្រូវការចាំបាច់នានាទាំងធនធានមនុស្ស ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ជួយដល់រដ្ឋបាលខេត្តបាត់ដំបង ជាពិសេសនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យស្រុកបវេល ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនកងទ័ព ឱ្យអស់លទ្ធភាពស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃនេះក្រុមការងារយើងបាននាំយកមកនូវឱសថ និងបរិក្ខារមានតម្លៃសរុប 6,512$ ព្រមទាំងឧបករណ៍បរិក្ខារសំខាន់ៗ សម្រាប់ការវះកាត់ បឋម និងសង្គ្រោះបន្ទាន់រួមមាន៖១- Ventilator =04 គ្រឿង

២- Patient monitor =07 គ្រឿង

៣- Vital sign monitor =01 គ្រឿង

៤- Suction unit =02 គ្រឿង

៥- Syringe pump =04 គ្រឿង

៦- ECG =01 គ្រឿង

៧- ESU =02 គ្រឿង

៨- Mobile Led lamp = 01

៩- Electric outlet manifold oxygen=01set/5pre។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមន្ទីរពេទ្យស្រុកបវេល មន្ត្រី-បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់សហការជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺពីគ្រប់មជ្ឈដ្ឋាន និងការជួយឧបត្ថម្ភគាំទ្រនានាដល់ជនភៀសសឹកបានយ៉ាងរលូន។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតដែលចូលរួមសហការក្នុងការងារពិនិត្យ ព្យាបាលអ្នកជំងឺ និងសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំ និងផ្គត់ផ្គង់សម្ភារៈនានាសម្រាប់បំពេញតម្រូវការដល់រដ្ឋបាលខេត្តបាត់ដំបង។ ឯកឧត្តមអគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត សង្ឃឹមថាបងប្អូនទាំងអស់ នឹងចូលរួមក្នុងបេសកម្មមួយនេះ ក្នុងបុព្វហេតុជាតិ យើងទាំងអស់គ្នា រួមសាមគ្គីគ្នា ដើម្បីរក្សាភាពឈ្នះលើសត្រូវ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm