មេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim )បាននិយាយថា បទឈប់បាញ់នឹងចូលជាធរមានចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកថ្ងៃទី២៨កក្កដានេះ ដោយបន្ថែមថា នេះគឺជាជំហានដំបូងដ៏សំខាន់មួយ ចំពោះការបន្ថយការកើនឡើង និងការស្ដារឡើងវិញនូវសន្តិភាព និងសន្តិសុខ។