FT៖ លោក Trump ផ្អាកការត្រួតពិនិត្យការនាំចេញ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

2025/07/29 12:46:09 am        93

សារព័ត៌មាន Financial Times (FT) នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្អាកការទប់ស្កាត់លើការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ដើម្បីបញ្ចៀសការរំខានដល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង និងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីមានកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅឆ្នាំ២០២៥ នេះ។

ដោយដកស្រង់សម្តីមន្ត្រីបច្ចុប្បន្ន និងអតីត សារព័ត៌មាន FT បានឲ្យដឹងថា ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញ ត្រូវបានប្រាប់នៅក្នុងប៉ុន្មានខែថ្មីៗនេះ ឲ្យជៀសវាងនូវចំណាត់ការតឹងរ៉ឹងលើប្រទេសចិន។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានឡើយ។ សេតវិមាន និងក្រសួងក៏មិនបានឆ្លើយតបនោះដែរទៅនឹងសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំការធ្វើអត្ថាធិប្បាយនៅខាងក្រៅម៉ោងធ្វើការ។

គួរដឹងថា មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន គ្រោងនឹងចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត នាថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីដោះស្រាយជម្លោះសេដ្ឋកិច្ចដ៏យូរអង្វែង ដែលជាដើមហេតុចម្បងនៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានឲ្យដឹងនៅក្នុងខែកក្កដានេះថា ខ្លួននឹងបន្តលក់បន្ទះឈីបក្រាហ្វិក H20 របស់ខ្លួន ទៅប្រទេសចិន ជាកែប្រែនូវការទប់ស្កាត់ការនាំចេញដែលរដ្ឋបាលរបស់លោក Trump បានដាក់កាលពីខែមេសា ដើម្បីទប់ស្កាត់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ កុំឲ្យចិនប្រើប្រាស់ ដោយសារមានកង្វល់សន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm