រាជរដ្ឋាភិបាល​ទម្លាក់​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ​

2022/01/11 07:16:05 pm        409

​ភ្នំពេញ៖ រាជរដ្ឋាភិបាល​ផ្ទេរ​ថវិកា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ឆ្នាំ ២០២២ នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ១ ពាន់​លាន​ដុល្លារ ក្នុង​នោះ សម្រាប់​ឃុំ​-​សង្កាត់ ២០៧ លាន​ដុល្លា​, ក្រុង​-​ស្រុក​រួមបញ្ចូល​វិស័យ​អប់រំ ១៧២ លាន​ដុល្លារ និង​សម្រាប់​រាជធានី​-​ខេត្ត បញ្ចូល​ទាំង​វិស័យ សុខាភិបាល មាន​ចំនួន ៨៦៧ លាន​ដុល្លា ដើម្បី​ធ្វើ​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​នីមួយៗ​។

​​ឯកឧត្ដម ចាន់ សុធា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ អភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីវឌ្ឍនភាព​នៃ​ដំណើរការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ​សម្រាប់​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០២២ នេះ​ថា ទាក់ទង​កម្មវិធី វិមជ្ឈការ​ហិរញ្ញវត្ថុ បាន​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាម​គោលការណ៍​វិមជ្ឈការ​ហិរញ្ញវត្ថុ​ដូចជា​៖ ប្រព័ន្ធ​គ្រប់គ្រង ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់ធនធាន​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​​​ឯកឧត្តម បន្តថា ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាល​ផ្ទេរ​ថវិការ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សរុប មាន​ចំនួន ១,០៤៣ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ​សម្រាប់​ឃុំ​-​សង្កាត់ មាន​ថវិកា ២០៧ លាន​ដុល្លា ខណៈ​នៅ​ឆ្នាំ​២០០២ ឃុំ​-​សង្កាត់ នីមួយៗ​មាន​ថវិកា​ជា​មធ្យម ៤,៥០០ ដុល្លារ ក្នុង​មួយឆ្នាំ​។ ចំណែក​ក្រុង​-​ស្រុក មាន​ថវិកា​ចំនួន ១៣៩ លាន​ដុល្លា រួមជាមួយ​ថវិកា​ផ្ទេរ ក្នុង​វិស័យ​អប់រំ ប្រមាណ​ជាង ៣៣ លាន​ដុល្លា ដោយ​នៅក្នុង​ឆ្នាំ​២០១៣ ក្រុង​-​ស្រុក​នីមួយៗ មាន​ថវិកា​ជា​មធ្យម​ជាង ៧៩ ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។ ដោយឡែក​សម្រាប់​រាជធានី​-​ខេត្ត មាន​ថវិកា​ចំនួន ៦៩៧លាន​ដុល្លារ រួមបញ្ចូល​ទាំង​ថវិកា​ផ្ទេរ​ក្នុង​វិស័យ​សុខាភិបាល ប្រមាណ​ជិត ១៧០លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

​​​សូម​បញ្ជាក់ថា​៖ ប្រព័ន្ធ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​បង្កើតឡើង​រួមមាន ប្រព័ន្ធ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ដូចជា មូលនិធិ​ឃុំ សង្កាត់​, មូលនិធិ​ក្រុង ស្រុក និង​ប្រព័ន្ធ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មាន​ភ្ជាប់​លក្ខខណ្ឌ​ដូចជា ប្រព័ន្ធ ផ្ទេរ​មូលនិធិ​វិនិយោគ​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រព័ន្ធ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ ព្រមទាំង ប្រព័ន្ធ​ចែករំលែក​ចំណូល​សារពើពន្ធ​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

ចំណែក​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​វិមជ្ឈការ ហិរញ្ញវត្ថុ និង​ភាពជោគជ័យ​នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​បាន​បង្កើន​ការផ្ទេរ​ថវិការដ្ឋ​ជា​រៀងរាល់ឆ្នាំ ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រហូតមកទល់​ឆ្នាំ​២០២១នេះ ថវិកា​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ជាង ៤ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​នីមួយៗ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am